ជីវិតកម្សាន្ដ
បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផ្ទេរលុយច្រឡំជិត ៦ពាន់ដុល្លារ
ភ្នំពេញ៖ ម្ចាស់ម្កុដ Miss Grand Cambod ia២០ ២២កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មីៗនេះបានធ្វើឲ្យមហាជននិង អ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីនាងបានបង្ហោះរឿងរ៉ាវពិបាកចិត្តមួយខណ:ពេលនាងប៊ិះ និងត្រូវខាតបង់ថវិការហូតជិត៦០០០ដុល្លារអាមេរិក។

រឿងដែលធ្វើឲ្យមហាជនពិសេសគឺអ្នកគាំទ្ររបស់ វត្តីសារ៉ាវឌ្ឍី មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ព្រោះស្រីស្អាតរូបនេះផ្ញើលេខកុងធនាគារច្រឡំទៅឲ្យខាងភាគីក្រុមហ៊ុនថៃមួយដែលត្រូវផ្ទេរទឹកប្រាក់មកឲ្យនាង។ ចំនួនទឹកប្រាក់ដែលផ្ទេរច្រឡំចូលទៅគណនីផ្សេងនោះគឺមានរហូតប្រមាណជិត៦០០០ដុ ល្លារអាមេរិកឯណ្ណោះ។ ប្រការនេះទើបធ្វើឲ្យ វត្តី ភ័យស្លន់ស្លោរប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីស្វែងរកមកវិញ។
ដោយសារឃើញបែបនេះ ទើបអ្នកគាំទ្របវរកញ្ញារូបនេះបានផ្ញើសាសួរនាំដោយក្នុងនោះ ក៏មានអ្នកខ្លះអះអាងរ៉ៃអង្គាសលុយ ដើម្បីលើកទឹកចិត្តនាងវិញផងដែរ ប្រសិនជាលុយដែលផ្ទេរច្រឡំនោះមិនត្រូវបានគេបាញ់ឲ្យនាងវិញ។ សំណេរអ្នកគាំទ្ររបស់វត្តីនៅក្នុងគ្រុបបានបញ្ជាក់ថា ផ្ញើសារលើកទឹកចិត្តតីផង បើមិនបានលុយមកវិញទេចាំហ្វេន donationsឲ្យវិញម្នាក់៦ ដុល្លារស្មើរ១០០០នាក់ គ្រប់ហើយ។
បន្ទាប់ពីឃើញការលើកទឹកចិត្តដូច្នេះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបដោយអារម្មណ៍រំភើបថាមើលឃើញសារនេះហើយចង់យំ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រលាញ់ដល់ខ្ញុំ អរគុណហ្វេនគ្រប់គ្នាគ្រប់គ្រុបដែលចាំ Support ស្រីតី រហូតមកអរគុណដែលចូលមកធ្វើឱ្យជីវិតខ្ញុំស្គាល់ពាក្យថា កក់ក្តៅក្តីស្រ លាញ់និងគ្រួសារនៅពេលនេះ។
បើតាមការបញ្ជាក់បន្ថែមពីបវរកញ្ញា វត្តីសារ៉ាវឌ្ឍីបានឲ្យដឹងថា ចំនួនទឹកលុយដែលផ្ទេរច្រឡំនោះ គឺនាងទទួលបានមកវិញហើយ បន្ទាប់ពីការប្រកាស៕ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


