Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម២រដ្ឋនៅឥណ្ឌា មានមនុស្សស្លាប់ដល់ទៅជិត១០០នាក់ ដោយសាររលកកម្តៅ 

បានផុស

នៅ

មនុស្សយ៉ាងតិច៩៦នាក់ បានស្លាប់នៅរដ្ឋដែលមានប្រជាជនច្រើនបំផុតទាំង២ របស់ឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែរលកកម្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

ការស្លាប់បានកើតឡើងនៅរដ្ឋភាគខាងជើង Uttar Pradesh និងរដ្ឋភាគខាងកើត Bihar ដោយនៅទីនោះ អាជ្ញាធរបានព្រមានកុំឲ្យប្រជាពលរដ្ឋចេញក្រៅឲ្យសោះ នៅពេលថ្ងៃ។

នៅរដ្ឋ Uttar Pradesh មនុស្សសរុប៥៤នាក់ ត្រូវបានរាយការណ៍ថាបាត់បង់ជីវិតក្នុងស្រុក Ballia។ អាជ្ញាធររកឃើញថា អ្នកស្លាប់ភាគច្រើនគឺមានអាយុលើស៦០ឆ្នាំ និងជាអ្នកសុខភាពមិនល្អស្រាប់។

មន្ត្រីពេទ្យនៅ Ballia និយាយថា ក្នុងរយៈពេលបីថ្ងៃ អ្នកជំងឺប្រហែល៣០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុក ដោយសារជំងឺផ្សេងៗដែលកាន់តែធ្ងន់ធ្ងរ ដោយសារកម្តៅ។ ភាគច្រើននៃអ្នកជំងឺគឺមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលចេញរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង ក្អួត រាក ពិបាកដកដង្ហើម និងបញ្ហាទាក់ទងនឹងបេះដូង។

(រូបថត៖ GETTY IMAGES)

កាល​ពី​ថ្ងៃ​អាទិត្យ ស្រុក Ballia បាន​ជួប​ប្រទះ​​សីតុណ្ហភាព​អតិបរិមា​៤៣​អង្សា​សេ ពោលគឺ​លើស​ពី​កម្រិត​ធម្មតា ​៥​អង្សា។ ចំណែកនៅទីក្រុង Patna សីតុណ្ហភាពអតិបរមាបានឈានដល់ ៤៤.៧អង្សាសេ កាលពីថ្ងៃសៅរ៍។

ស្របពេលជាមួយគ្នានោះ​ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាន​ចេញ​ការ​ប្រកាស​អាសន្ន​ដោយ​និយាយ​ថា ​រលក​កម្ដៅ​នឹង​បន្តប៉ុន្មានថ្ងៃទៀត នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋ Uttar Pradesh។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលរលកកម្តៅ ប្រទេសឥណ្ឌា តែងតែជួបប្រទះបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងរ ដោយមនុស្សរាប់សិបលាននាក់ ក្នុងចំណោមប្រជាជនចំនួន១.៤ពាន់លាននាក់របស់ខ្លួន មិនមានទឹកប្រើប្រាស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម