ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ មានថ្ងៃគុណ ៧មករា ទើបកម្ពុជាមានថ្ងៃនេះ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដា្ឋនខេត្តស្វាយរៀង បានថ្លែងថា មានថ្ងៃគុណ ៧មករា ទើបកម្ពុជាមានថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី ១ និងលើកទិសដៅសម្រាប់អនុវត្តឆមាសទី ២ ឆ្នាំ ២០២៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣។

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោក-លោកស្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក លោកប្រធានគណបក្សខេត្ត លោក-លោកស្រីជាក្រុមការងារគ្រប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កម្ពុជាមានថ្ងៃនេះ គឺដោយសារមានថ្ងៃគុណ ៧មករា ហើយជាថ្ងៃកំណើតទី ២របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សរុបមកគុណ ៧មករា បានមកពីការលះបង់សាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនកងទ័ពរំដោះជាតិ ដែលនាំមកដោយសម្តេចទាំងទ្វេរ គឺសម្តេចពញ្ញាចក្រី ហេង សំរិន និងសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាតែម្ដង ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ន។

ជាទីបញ្ចប់ សម្តេចកិត្តិសង្គហបណ្ឌិត បានជំរុញឲ្យសមាជិក-សមាជិកានៅទូទាំងខេត្តស្វាយរៀង ត្រូវយកឈ្នះការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ ២០២៣ខាងមុខជូនបក្សឲ្យបាន ព្រោះនេះជាការបោះឆ្នោតដ៏សំខាន់ ជួយឲ្យដណ្ដើមបានជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពបានល្អប្រសើរថែមទៀត៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


