ជីវិតកម្សាន្ដ
Park Seo Joon ឆ្លើយយ៉ាងខ្លី ក្រោយលេចឮព័ត៌មានណាត់ជួបជាមួយមិត្តភក្តិរបស់ Jennie
បន្ទាប់ពីលេចឮព័ត៌មានចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយ Xooos ដែលត្រូវជាពួកម៉ាករបស់តារាចម្រៀង Jennie សមាជិកក្រុម Blackpink តារាសម្ដែង Park Seo Joon មិនព្រមឆ្លើយតបអ្វីទាំងអស់ជុំវិញរឿងនេះ ថែមបន្សល់ចម្ងល់ ក្រោយផ្ដល់បទសម្ភាសន៍មួយ។

កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅ Park Seo Joon បានរងនូវពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹង YouTuber និងតារាចម្រៀង Xooos បន្ទាប់ពីរូបថតរបស់តារាទាំងពីរ បានបង្ហោះទៅកាន់សហគមន៍អនឡាញ។
មិនយូរប៉ុន្មាន ទីភ្នាក់ងារ Awesome Entertainment របស់ Park Seo Joon បានឆ្លើយតបនឹងការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ពួកគេពុំមានសិទ្ធិទម្លាយឯកជនភាពរបស់តារាសម្តែងខ្លួននោះទេ។

មកដល់ថ្ងៃទី២១ ខែមិថុនា Park Seo Joon បានចេញមុខនិយាយពាក្យប៉ុន្មានម៉ាត់ខ្លីៗទៅនឹងពាក្យចចាមអារ៉ាមដែលពាក់ព័ន្ធនឹងខ្លួន ដែលវាកាន់តែធ្វើឱ្យទស្សនិកជនមានមន្ទិលសង្ស័យទ្វេដង។ ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយ តារាវ័យ ៣៤ឆ្នាំរូបនេះ ហាក់ព្យាយាមលាក់បាំងរឿងរបស់ខ្លួនដោយនិយាយថា លោកសុំមិនបង្ហាញរឿងឯកជនរបស់លោកនោះទេ ទោះបីជាពាក្យចចាមអារ៉ាមដែលកំពុងផ្សព្វផ្សាយ ជារឿងពិតឬមិនពិតក៏ដោយ។

ថ្វីត្បិតតែតារាប្រុសរូបនេះកំពុងព្យាយាមរក្សាការសម្ងាត់ពីជីវិតឯកជនរបស់ខ្លួនក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយកត់សម្គាល់ឃើញថា កាលពីពេលកន្លងមក ក្រោយលចឮព័ត៌មានបែបនេះ Park Seo Joon តែងតែចេញមុខបដិសេធយ៉ាងដាច់អហង្ការ ទើបតែលើកនេះប៉ុណ្ណោះ លោកបានបន្សល់នូវចម្ងល់ពេញខួរក្បាលអ្នកគាំទ្រ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រមានការសង្ស័យ Lisa សមាជិក Black pink ណាត់ជួប Park Bo Gum
ចុចអាន៖ ចានបង្គន់ផ្ទះ Beyoncé ដាក់លក់ដេញថ្លៃ តម្លៃជាងពីរពាន់ដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


