ព័ត៌មានជាតិ
ភរិយាលោក ស៊ីន ស៊ីសាមុត មិនឱ្យកូនស្រីច្បងពិនិត្យ DNA
ភរិយាលោក ស៊ីន ស៊ីសាមុត អ្នកស្រី ខាវ ថងញ៉ុត បដិសេធមិនឱ្យកូនស្រីច្បងតែម្នាក់ធ្វើ DNA ទេ ហើយក៏ប្រកាសមិនទទួលស្គាល់ រឿងដែលលោក បឺត សំរេច អះអាងថាជាកូនបង្កើតប្តីអ្នកស្រីដែរ។ ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយលោក សេង តារា ដែលជាអ្នកស្រាវជ្រាវប្រវត្តិកវី អ្នកចម្រៀង និងបទចម្រៀងខ្មែរកាលពីជំនាន់មុន។

ការបដិសេធរបស់ភរិយាលោក ស៊ីន ស៊ីសាមុត ឱ្យកូនស្រីធ្វើ DNA នេះ គឺបន្ទាប់ពីអតីតកីឡាករ បឺត សំរេច បានប្រកាស ព្រមធ្វើ DNA ដើម្បីបញ្ជាក់ការពិតថា លោកជាកូនរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មែនឬមិនមែន។
តាមរយៈសំណេររបស់លោក សេង តារា បានបញ្ជាក់ និងលើកជាសំណូមពរ កុំឱ្យមានការខឹងសម្បារដល់អ្នកស្រី ខាវ ថងញ៉ុត ដែលមិនព្រមឱ្យកូនស្រីច្បងតែម្នាក់គត់របស់ខ្លួនធ្វើតេស្ត DNA ព្រោះអ្នកស្រីកំពុងត្រូវការភាពស្ងប់ស្ងាត់ ធ្វើបុណ្យទាន ស្តាប់ធម៌លែងនឹកនាអ្វីៗទាំងអស់។ លោកបន្ថែមថា នេះជាសិទ្ធិឯកជនរបស់អ្នកស្រី គ្មានអ្នកណាអាចបង្ខំគាត់ឡើយ។
លោក សេង តារា ថា “យើងគួរយល់អារម្មណ៍របស់គាត់ កូនគាត់និងក្រុមគ្រួសារគាត់ទាំងមូលផង បើម្តាយយើង គាត់កំពុងនៅសុខៗ មានគេមកប្រាប់គាត់ថា អ្នកនេះជាកូនប្តីគាត់ អ្នកនោះជាកូនប្តីគាត់ដែរ តើគាត់មានអារម្មណ៍ យ៉ាង ណា?”។ លោកបន្តទៀតថា រឿងនេះបានប៉ះពាល់អ្វីខ្លះដល់កិត្តិយសប្តិគាត់ និងគ្រួសារគាត់ សូម្បីតែលោក ស៊ីន ស៊ីសាមុត ក៏ដូច្នេះ ហើយរឿងនេះមិនទាន់បង្ហាញច្បាស់លាស់ស្រួលបួលផង កេរ្តិ៍ឈ្មោះរបស់លោក បានរងការប៉ះពាល់ទៅហើយ ហើយថែមទាំងមានអ្នកខ្ខ្លះបានប្រមាថ ចោទថាគាត់ជាបុរសបែបនេះបែបនោះ។ លោកបង្ហាញការសោកស្តាយ ដែលមានបុគ្គលមួយចំនួនបានហៅឈ្មោះលោកដាច់ៗសាច់ថា ស៊ីន ស៊ីសាមុតៗៗៗ បាត់ពាក្យ «លោក» ឬ «លោកតា» បាត់ពាក្យ «អធិរាជសំឡេងមាស» ទៅទៀត។
បើតាមលោក សេង តារា សំណូមពរឱ្យបញ្ឈប់ការប្រើសម្តីមិនសមរម្យចំពោះអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បន្តទៀត ដ្បិតលោកចែកឋានទៅបាត់យូរហើយ ដែលធម្មតាមនុស្សដែលបាត់បង់ជីវិតទៅហើយ អ្វីៗគឺគួរកុំប្រមាថ កុំតាមជេរស្តី ពិសេសលោកគឺជាកំពូលសិល្បករដែលពលរដ្ឋខ្មែរទូទៅ និងបរទេសផង គោរពស្រឡាញ់ណាស់។
ជាមួយគ្នានោះ លោកស្នើឱ្យមានការជេរប្រមាថ ស្អប់ ខឹង ឬប្រើភាសាអសុរសដាក់ភរិយាលោក ដែលបដិសេធចំពោះរឿងធ្វើ DNA នេះ ព្រោះថាគាត់មានហេតុផលរបស់គាត់ ដែលយើងជាអ្នកក្រៅមិនយល់ឡើយ។

ជាមួយនឹងវីដេអូសម្ភាសរបស់លោក សេង តារា នឹងអ្នកស្រី ខាវ ថងញ៉ុត កាលពីឆ្នាំ២០១៣ ស្ត្រីវ័យចំណាស់រូបនេះ ក៏ធ្លាប់បានរម្លឹកពីរឿងរ៉ាវប្រវត្តិស្នេហារបស់ខ្លួន និងស្វាមី ក៏ដូចជាស្នេហាស្វាមីជាមួយនឹងភរិយាម្នាក់ទៀត គឺ អ្នកស្រី ឈឺន អង្គារ៉ា ផងដែរ។ លើសពីនេះ អ្នកស្រីក៏បានលើកសរសើរពីស្វាមីខ្លួនកាលនៅរស់រានមានជីវិត ថាជាមនុស្សដែលពូកែខ្លាំងណាស់ មិនត្រឹមតែច្រៀងពីរោះ ថែមទាំងអាចនិពន្ធចម្រៀងបានភ្លាមៗបានទៀត។ ក្នុងនោះ អ៊ុំស្រីក៏បានរម្លឹកអនុស្សាវរីយ៍ជាមួយនឹងប្តីថា រាល់ពេលប្តីតែងចម្រៀងម្តងៗ តែងសួរខ្លួនថា ពីរោះឬអត់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់