Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋីអង់គ្លេសដែលស្លាប់ក្នុងយាន Titan មានកាន់កាប់កំណត់ត្រាពិភពលោក ដល់ទៅ៣

បានផុស

នៅ

រឿងរ៉ាវកំពុងផ្ទុះខ្លាំងនៅលើពិភពលោក គឺទាក់ទងនឹងការផ្ទុះយានជ្រមុជទឹក Titan ដែលនាំមនុស្ស ចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ Titanic។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ The Distin)

ម្នាក់ក្នុងចំណោមមនុស្សទាំង៥ ដែលបាត់បង់ជីវិត គឺជាមហាសេដ្ឋីអង់គ្លេសឈ្មោះ Hamish Harding។

មហាសេដ្ឋីរូបនេះ មានទ្រពសម្បត្តិ១ពាន់លានដុល្លារ ហើយជាស្ថាបនិកក្រុមហ៊ុន Action Group និងជាប្រធានក្រុមហ៊ុន Action Aviation ទៀតផង។

អ្វីដែលកាន់តែអស្ចារ្យ គឺថា បុរសវ័យ៥៨ឆ្នាំរូបនេះ កំពុងគ្រប់គ្រងកំណត់ត្រាពិភពលោករបស់ Guinness ចំនួន៣ នៅក្នុងដៃទៀតផង។

(រូបថត៖ Islanewspr)

កំណត់ត្រាទី១ គឺលោក Harding បានជាមនុស្សដំបូងគេដែលធ្វើដំណើរទៅកាន់ផ្នែកជ្រៅបំផុតនៃមហាសមុទ្រនិងនៅទីនោះបានយូរ ពោលគឺការមុជម្តងនោះ លោកបានចំណាយពេលសរុប៤ម៉ោង១៥នាទី។

កំណត់ត្រាទី២ គឺ លោកជាអ្នកធ្វើនាវាចរណ៍ឆ្លងកាត់ប៉ូលខាងជើងនិងខាងត្បូងលឿនបំផុត ដោយធ្វើបានក្នុងរយៈពេល៤៦ម៉ោង ៤០នាទីនិង ២២វិនាទី។

កំណត់ត្រាទី៣ គឺ លោកជាអ្នកធ្វើដំណើរបានឆ្ងាយបំផុតនៅបាតមហាសមុទ្រ តាមរយៈនាវាដែលមានមនុស្សបើកពោលគឺធ្វើដំណើរបាន ៤គីឡូម៉ែត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទោះរកឃើញក៏ដោយ តែគេត្រូវចំណាយពេលរាប់ម៉ោងឯណោះ ដើម្បីទាញយាន Titan ឡើងមកលើវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម