Connect with us

ព័ត៌មានអន្ដរជាតិ

លោក អូប៉ាម៉ា៖ ហេតុអ្វី ព័ត៌មានយាន Titan ផ្សាយព្រោងព្រាត តែរឿងលិចទូកស្លាប់មនុស្សរាប់សិបនាក់ ស្ងាត់ឈឹង?

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កំពុងមានចម្ងល់យ៉ាងខ្លាំងទាក់ទងនឹងក្រុមសារព័ត៌មានជាច្រើនផ្សព្វផ្សាយតែពីរឿងយានជ្រមុជទឹក Titan យ៉ាងព្រោងព្រាត ចំណែកការលិចទូករបស់ជនអន្តោប្រវេសន៍ នៅឆ្នេរសមុទ្រក្រិកមានមនុស្សរហូតដល់ទៅជាង ៧០០នាក់ បែរជាស្ងាត់ជ្រៀប។

អតីតប្រធានាធិបតីអាមេរិក Barack Obama
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រៀបធៀបបែបនេះ ក្នុងការថ្លែងមួយនៅឯកម្មវិធីមូលនិធិ Stavros Niarchos ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលឺដំណឹងថា ឆ្មាំសមុទ្រអាមេរិកបានបញ្ជាក់ជាផ្លូវការអំពីការផ្ទុះយានជ្រមុជទឹក Titan សម្លាប់មនុស្សចំនួន ៥នាក់។

អតីតប្រធានាធិបតីរូបនេះបាននិយាយថា មិនគួរណាព្រឹត្តិការណ៍យានជ្រមុជទឹក Titan មានការចាប់អារម្មណ៍ច្រើនជាងគ្រោះថ្នាក់លិចទូកកណ្តាលសមុទ្រក្រិក ដែលសម្លាប់មនុស្សរាប់សិបនាក់សោះ។ គ្រោះថ្នាក់លិចទូកជនអន្តោប្រវេសន៍នេះត្រូវបាន អង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅថាជា «សោកនាដកម្មដ៏អាក្រក់បំផុតមួយក្នុងទសវត្សរ៍ចុងក្រោយនេះ»។

យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ដែលបានផ្ទុះ កាលពីពេលថ្មីៗនេះ

លោក អូប៉ាម៉ា បន្តថា លើពិភពលោកមានសោកនាដកម្មជាច្រើនកើតឡើងតំណាលគ្នានឹងហេតុការណ៍បាត់យានជ្រមុជទឹក Titan នេះ ប៉ុន្តែការដែលគ្រោះថ្នាក់លិចទូកកណ្តាលសមុទ្រមេឌីទែរ៉ាណេ មិនសូវមានសារព័ត៌មានចុះផ្សាយបែបនេះ បានបង្ហាញពីភាពលម្អៀងរួចទៅហើយ។ លោកយល់ឃើញថា កម្រិតនៃជីវិតរបស់មនុស្សពិតជាមានភាពខុសគ្នាខ្លាំង ព្រោះចំណាប់អារម្មណ៍របស់មនុស្សភាគច្រើនងាកទៅរកការបាត់យានជ្រមុជទឹក Titan ស្ទើរទាំងស្រុង។

គ្រោះថ្នាក់លិចទូកនេះបានកើតឡើងកាលពីថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៣ ពោលគឺមុនការផ្អើលបាត់យានជ្រមុជទឹក Titan ប៉ុន្មានថ្ងៃ។ ការលិចទូកកណ្តាលមហាសាគរនេះបានបណ្តាលឱ្យមនុស្សចំនួន ៨២នាក់ បាត់បង់ជីវិត មនុស្សចំនួន ១០៤ នាក់ ត្រូវបានជួយសង្គ្រោះ ចំណែកកុមារជាង ១០០នាក់ កំពុងបាត់ខ្លួន។

ទូកពេញដោយជនអន្តោប្រវេសន៍រាប់រយនាក់ នៅកណ្តាលមហាសមុទ្រក្រិច

អ្នកដែលស្លាប់ក្នុងហេតុការណ៍លិចទូកនោះសុទ្ធសឹងតែជាជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសនានាដូចជា ប៉ាគីស្ថាន ស៊ីរី អេហ្ស៊ីប និងប៉ាឡេស្ទីន។ យោងតាមឆ្មាំសមុទ្រ កងទ័ពជើងទឹក ដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះបានឱ្យដឹងថា ជនអន្តោប្រវេសន៍រាប់រយនាក់នេះបានធ្វើដំណើរពីប្រទេសលីប៊ី ឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕

ប្រែសម្រួលដោយ៖ កញ្ញា ហ្សូលី

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម