ជីវិតកម្សាន្ដ
អ្នកនិពន្ធវ័យក្មេង ណុប អ៊ីនុ ប្រតិកម្ម ក្រោយមានបុគ្គលមួយចំនួនចាំសើចយំជីវិតខ្លួន
អ្នកនិពន្ធល្បីឈ្មោះ ណុប អ៊ីនុ ដែលគេស្គាល់ថាជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ថ្មីៗនេះ បានបញ្ចេញប្រតិកម្មហាក់មិនសប្បាយចិត្តចំពោះបុគ្គលមួយចំនួនមិនឲ្យតម្លៃ ចាំតែអង្គុយសើចយំជីវិតខ្លួន។

ប្រាកដណាស់លោក ណុប អ៊ីនុ គឺជាអ្នកនិពន្ធបទចម្រៀងវ័យក្មេងស្រស់សង្ហាល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស។ ហើយលោក ណុប អ៊ីនុ ក៏ជាប្អូនប្រុសបង្កើតរបស់លោក ណុប បាយ៉ារិទ្ធិ និងលោក នីកូ ផងដែរ។ កន្លងមកលោកក៏ធ្លាប់បញ្ចេញស្នាដៃបទចម្រៀងល្បីៗ ពីរោះ និងមនោសញ្ចេតនាជាច្រើនបទ ទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗយុវវ័យ។

ងាកមកចាប់អារម្មណ៍ថ្មីៗនេះស្រាប់តែអ្នកនិពន្ធ ណុប អ៊ីនុ បានចេញសារយ៉ាងភ្ញាក់ផ្អើល ដោយសម្ដែងការមិនពេញចិត្តដូច្នេះថា «អ្នកចាំសើចយំជីវិតខ្ញុំសើចឲ្យឮផង ឃើញខ្ញុំបង្ហោះលក់ឡានសប្បាយអរម្ល៉េះ? ថែមុខរបរការងារខ្លួនឯងឲ្យតែជាប់ទៅ កុំទំនេរដាក់មាត់ដាក់គូទពេកអមនុស្ស»។

កត់សម្គាល់ការបង្ហោះរបស់អ្នកនិពន្ធវ័យក្មេងស្រស់សង្ហា ណុប អ៊ីនុ ត្រូវបានគេសង្កេតថា ទំនងដោយសារអ្នកនិពន្ធរូបនេះកំពុងមានបញ្ហាផ្នែកសេដ្ឋកិច្ច ទើបថ្មីៗនេះលោកបានប្រកាសលក់ឡានផ្ទាល់ខ្លួនដែលនាំឲ្យបុគ្គលមួយចំនួននិយាយចំអកផ្លែផ្កាដល់រូបលោក។ ណុប អ៊ីនុ ក្រៅពីអ្នកនិពន្ធ បច្ចុប្បន្នលោកក៏ជាអ្នករកស៊ីបើកហាងលក់សម្លៀកបំពាក់យ៉ាងមមាញឹកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


