កីឡា
តារាជើងស៊ុត៥រូបរកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ
បច្ចុប្បន្ននេះកីឡាករបាល់ទាត់ឆ្នើមៗនៅលើពិភពលោកកំពុងប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីលានដើម្បីបង្កើតសមិទ្ធផលផ្ទាល់ខ្លួន ក្លិប និងជម្រើសជាតិ។ គោលដៅចម្បងរបស់ពួកគេរកឲ្យបានគ្រាប់បាល់ឲ្យបានច្រើនបំផុតដែលអាចទៅរួចសម្រាប់ជម្រើសជាតិ និងក្លិប ដូច្នេះពួកគេប្រដេញគ្នារឿងចំនួនគ្រាប់បាល់។
ថ្ងៃនេះ សូមបង្ហាញកីឡាករទាំង៥រូបដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្ដបាល់ទាត់ពិភពលោក។ អ្នកខ្លះបានចូលនិវត្តន៍ហើយ ប៉ុន្តែកីឡាករខ្លះកំពុងបន្តអាជីព។
១. ខ្សែប្រយុទ្ធ Cristiano Ronaldo

កីឡាករ Cristiano Ronaldo លេងបាន ១១៦៨ ប្រកួត ស៊ុតបញ្ចូលទី ៨៣៨ គ្រាប់ក្នុងនោះ១២៣ គ្រាប់ស៊ុតឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ និង៧១៥គ្រាប់ទៀតស៊ុតបញ្ចូលទីជាមួយក្លិប។ ផ្ដើមចេញពីយុវជនរបស់ក្លិប Sporting Lisbon កាលពីឆ្នាំ ២០០២ កីឡាករ Ronaldo ត្រូវបានគ្រូបង្វឹកឆ្នើម Sir Alex Ferguson នាំយកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០០៣។
២. ខ្សែប្រយុទ្ធ Lionel Messi

កីឡាករ Lionel Messi តារាឆ្នើមរបស់អាហ្សង់ទីន លេងបាន ១០២៨ ប្រកួត ស៊ុតបញ្ចូលទី ៨០៧ គ្រាប់ ក្នុងនោះ ១០៣ គ្រាប់ស៊ុតបញ្ចូលទីឲ្យក្រុមក្រុមជម្រើសជាតិអាហ្សង់ទីន និង ៧០៤គ្រាប់ ទៀតស៊ុតបញ្ចូលទីឲ្យក្លិប។ បច្ចុប្បន្នកីឡាករ Messi វ័យ ៣៦ ឆ្នាំឈ្នះពានរង្វាន់ជាមួយក្លិប និងក្រុមជម្រើសជាតិគ្រប់កម្រិតហើយ។
៣. ខ្សែប្រយុទ្ធ Josef Bican

កីឡាករ Josef Bican របស់សាធារណរដ្ឋឆែក រកបាន ៨០៥ គ្រាប់។ លោកបានលេងរហូតដល់វ័យ៤២ឆ្នាំក្នុងអាជីពបាល់ទាត់ចាប់ពីទសវត្សរ៍ឆ្នាំ ១៩២៨ ដល់ឆ្នាំ ១៩៥៥។
៤. ខ្សែប្រយុទ្ធ Romário

កីឡករ Romário រកបាន ៧៨៤ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ១០០២ លើក។ Romário ក៏ជាសមាជិកម្នាក់ដែលជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលឈ្នះជើងឯកពិភពលោក World Cup កាលពីឆ្នាំ ១៩៩៤។ នៅខែកុម្ភៈ ឆ្នាំ ២០១៥ លោកត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាប្រេស៊ីល និងឆ្នាំ ២០២១ បានជាប់ជាអនុប្រធានទីពីរនៃព្រឹទ្ធសភា។
៥. ខ្សែប្រយុទ្ធ Pele

វីរបុរសបាល់ទាត់ប្រេស៊ីលរូបនេះរកបាន ៧៧៨ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៨៤៦ លើក។ លោក Pele ជាកីឡាករតែម្នាក់គត់នៅលើពិភពលោកដែលបានឈ្នះជើងឯកពិភពលោក World Cup ៣ លើកគឺឆ្នាំ ១៩៥៨ ១៩៦២ និង១៩៧០ ក្នុងអាជីពជាកីឡាករបាល់ទាត់៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


