ជីវិតកម្សាន្ដ
Madonna ចំណេញប្រាក់រាប់លានដុល្លារ គ្រាន់តែលក់ផ្ទះដែលទិញតពី The Weeknd
ម្ចាស់បទ Material Girl វ័យ ៦៤ ឆ្នាំ បានលក់វិមាននៅ Hidden Hills រដ្ឋកាលីហ្វ័រញ៉ា ដែលខ្លួនបានទិញពី The Weeknd ក្នុងឆ្នាំ ២០២១ ក្រោមតម្លៃ ២៣ លានដុល្លារ ។


ប្រាក់ចំណេញដែល Madonna ទទួលបាន មានចំនួនដល់ទៅ ៣.៧ លានដុល្លារឯណោះ ព្រោះដំបូងអ្នកស្រីចំណាយត្រឹមតែ ១៩.៣ លានដុល្លារប៉ុណ្ណោះដើម្បីទិញវា ។

ដើមឡើយ Madonna ដាក់លក់វិមានក្រោមតម្លៃ ២៦ លានដុល្លារ ក្រោយការចរចាទើបគាត់សម្រេចចិត្តលក់ចេញក្នុងតម្លៃ ២៣ លានដុល្លារ ជូនលោក Kim Hyoung-nyon ដែលជាមហាសេដ្ឋីកូរ៉េប្រាក់ពាន់លានដុល្លារតែម្ដង ។

គួរបញ្ជាក់ថា លោក Kim មានទ្រព្យសម្បត្តិ ១.៩៥ ពាន់លានដុល្លារ នៅអាយុ ៤៧ ឆ្នាំ គាត់គឺជាសហស្ថាបនិក និងជាអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Dunamu ដែលជាក្រុមហ៊ុនប្រតិបត្តិការការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលដ៏លេចធ្លោរបស់ប្រទេសកូរ៉េខាងត្បូង ។

ចំណែកឯវិមាននោះមានផ្ទៃក្រឡា ១១៦១.២៨៨ ម៉ែត្រការ៉េ លាតសន្ធឹងលើផ្ទៃដី ១.២១ ហិចតា មានបន្ទប់គេង ៩ បន្ទប់ រួមជាមួយបន្ទប់ទឹក ១១ បន្ទប់ទៀតផង ។

លើសពីនេះ ក្នុងវិមានមានអាងហែលទឹកប្រៃ រោងភាពយន្ត បន្ទប់កញ្ចក់ដាក់ស្រា បណ្ណាល័យ និងបន្ទប់ភ្លេងស័ក្ដិសមនឹងតម្លៃជាង ២០ លានដុល្លារឥតទាស់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ទិដ្ឋភាពខាងក្នុងផ្ទះរបស់តារាអាមេរិក ដាក់ជួលក្រោមតម្លៃជិត ២ ម៉ឺនដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


