ព័ត៌មានជាតិ
សមត្ថកិច្ចចុះចាត់វិធានការលើទីតាំងល្បែងអាប៉ោង ក្នុងស្រុករតនមណ្ឌល
វង់ល្បែងអាប៉ោងមួយកន្លែង ស្ថិតនៅភូមិស្វាយ ស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចុះចាត់វិធានការ ត្រឹមធ្វើការអប់រំ និងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់។

ទីតាំងល្បែងនេះ បានប្រព្រឹត្តឡើងនៅក្នុងផ្ទះឈ្មោះ ឡាច សាវុធ ហៅបឹង អាយុ ៥៦ ឆ្នាំ ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ដែលកន្លងមក បានបើកលេងយ៉ាងជំហរ ។


ជុំវិញបញ្ហានេះដែរ ទាំងលោកអធិការរង រស់ លឹមសឺន ក៏ដូចជាលោកនាយផ្នែកព្រហ្មទណ្ឌ សោម សុធា បានបញ្ជាក់ថា លោកមិនបានដឹងទាល់តែសោះ។ ដូច្នេះលោកនឹងចុះទៅពិនិត្យមើលជាក់ស្ដែង ទើបនៅវេលាម៉ោង ១០ ព្រឹក នាថ្ងៃទី២៥ ខែ មករា ម្សិលម៉ិញ ក្រោយពីកម្ពុជាថ្មី បានសាកសួរ គឺកម្លាំងផ្នែកបានចុះទៅហៅម្ចាស់ទីតាំងឱ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងល្បែងអាប៉ោង ទៅកាន់អធិការដ្ឋានតែម្ដង៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


