ជីវិតកម្សាន្ដ
បាត់មុខមួយរយៈធំ! សូ លីដូ លេចមុខច្រៀងបទ«មនុស្សពិបាកចិត្តជាងគេក្នុងលោកនេះ» នៅតែពីរោះ
លោក សូ លីដូ ជាតារាចម្រៀងល្បីឈ្មោះគួរសមនាអំឡុងឆ្នាំ ២០០៧ ជាពិសេសគេនៅចាំបានថា បទដែលទទួលបានការគាំទ្រច្រើនជាងគេ ខណៈពេលលោកបោះជំហានចូលសិល្បៈដំបូង គឺបទ«មនុស្សពិបាកចិត្តជាងគេក្នុងលោកនេះ»។

យ៉ាងណាក្ដីបន្ទាប់ពីសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញមួយសន្ទុះធំ ស្រាប់តែអំឡុងពេលក្រោយមក លោក សូ លីដូ ក៏បានបាត់មុខពីវិថីសិល្បៈអស់រយៈកាលជាច្រើនឆ្នាំ ខណៈកាលនោះលេចឮព័ត៌មានថា លោកសម្រាកសិល្បៈ ដើម្បីយកពេលបើកមុខជំនួញផ្ទាល់ខ្លួន។ ចំណែកខ្លះទៀតសង្ស័យថា លោក សូ លីដូ អាចចេញទៅរស់នៅក្រៅប្រទេស។

ចំណែកនាពេលថ្មីៗនេះ ក៏ស្រាប់តែមានដំណឹង និងព័ត៌មានចុងក្រោយថា លោក សូ លីដូ មានចេតនាវិលចូលក្នុងវិថីសិល្បៈជាថ្មីឡើងវិញ បន្ទាប់ពីអវត្តមានមួយរយៈធំ ធ្វើឲ្យអ្នកគាំទ្រនឹករលឹកគ្រប់គ្នា។ ទន្ទឹមគ្នា នៃការបង្ហាញតម្រុយចូលវិស័យចម្រៀងនេះដែរ លោក សូ លីដូ មុននេះ បានបង្ហាញខ្លួនតាមរយៈការច្រៀងបទ«មនុស្សពិបាកចិត្តជាងគេក្នុងលោកនេះ» ខណៈទឹកដមសំឡេងនៅតែពីរោះជាប់ចិត្តមហាជន។

ជាក់ស្ដែងមានការបង្ហោះនៅលើបណ្ដាញសង្គម Tik Tok មួយ កាលពីថ្មីៗ ដោយបង្ហាញពីសកម្មភាពច្រៀងរបស់លោក សូ លីដូ អមជាមួយខ្លឹមសារខ្លីថា «តារាចម្រៀងដែលបាត់មុខមួយរយៈធំ សូ លីដូ នៅក្មេងជាងមុន សង្ហាជាងមុនទៀត នៅតែពីរោះ។ សូមបញ្ជាក់ដែរថា លោក សូ លីដូ មានស្រុកកំណើតនៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ»។

លោក សូ លីដូ បានប្រឡូកក្នុងអាជីពជាអ្នកចម្រៀងនៅតាមភោជនីយដ្ឋាន និងបៀរហ្គាឌិនបាន ៥ ឆ្នាំ។ បណ្ដាស្ថានីយទូរទស្សន៍នានាចាប់អារម្មណ៍អញ្ជើញលោក សូ លីដូ ឡើងច្រៀងជារឿយៗ មិនតែប៉ុណ្ណោះ ផលិតកម្មសាន់ដេ ទាក់ទងលោកឲ្យចូលច្រៀងដោយចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំ កាលពីឆ្នាំ ២០០៦។ នៅផលិតកម្មសាន់ដេ លោកច្រៀងបានប្រមាណ ៥០ បទ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


