សុខភាព
គ្រូពេទ្យឯកទេសជំងឺបេះដូង ជំរុញឲ្យមាតាបិតា យកទារក និង កុមារ មកពិនិត្យអេកូរកជំងឺបេះដូងពីកំណើត
គ្រូពេទ្យឯកទេសជំងឺបេះដូងនៅមន្ទីរពេទ្យព្រះអង្គឌួង បានជំរុញឲ្យមាតាបិតាយកទារក និងកុមារ មកពិនិត្យអេកូរកជំងឺបេះដូងពីកំណើត ដើម្បីអាចព្យាបាលទារក ឬ កុមារ ឲ្យបានទាន់ពេលវេលា។

បើតាមគ្រូពេទ្យឯកទេសជំងឺបេះដូង បានពន្យល់ថា ការពិនិត្យអេកូបេះដូងទារកក្រោយកើត ឬ កុមារ ជាវិធីស្វែងរកលក្ខណៈទូទៅ ដែលមានលទ្ធផលខ្ពស់ ក្នុងការរកឃើញជំងឺបេះដូងពីកំណើត និងអាចព្យាបាលទារក ឬ កុមារ បានទាន់ពេលវេលា។ មួយវិញទៀត ការធ្វើអេកូបេះដូងលើទារក និង កុមារ ជាបច្ចេកទេសងាយ និងមិនមានការឈឺចាប់ ប៉ុន្តែតម្រូវឲ្យប្រើពេលវេលា និងត្រូវធ្វើជាមួយគ្រូពេទ្យឯកទេសផ្នែកបេះដូង។

គ្រូពេទ្យឯកទេសជំងឺបេះដូង បានមានប្រសាសន៍ថា ភាពមិនប្រក្រតីរបស់បេះដូងមាន ២ កម្រិត ដោយ ទី១-កម្រិតស្រាល គឺ មិនមានបញ្ហាទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ហើយខ្លះទៀតអាចវិវត្តទៅជាសះស្បើយដោយខ្លួនឯង ឬ បន្ទាប់ពីវះកាត់។ បើក្នុងករណីគ្រូពេទ្យរកឃើញថា ទារក ឬ កុមារ មានបញ្ហាបេះដូងពីកំណើតកម្រិតស្រាល គ្រូពេទ្យបន្តធ្វើការតាមដានក្នុងរយៈពេល ១ ខែ ទៅ ៦ ខែ ទៅតាមសភាពជាក់ស្ដែង។ ចំណែកទារក ឬ កុមារ មានជំងឺបេះដូងកម្រិតធ្ងន់ គឺ ទាមទារការព្យាបាលដោយការប្រើថ្នាំ ឬ ដោយការវះកាត់ព្យាបាលជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ នាពេលបច្ចុប្បន្ននេះ ឲ្យបានទាន់ពេលវេលា។

គ្រូពេទ្យឯកទេសជំងឺបេះដូង បានបញ្ជាក់ថា ការរកមើលជំងឺបេះដូងពីកំណើត ដោយពិនិត្យអេកូបេះដូងលើទារក និងកុមារ និងការព្យាបាលឲ្យទាន់ពេលវេលា គឺជាការចាំបាច់បំផុត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល