នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច ដាក់ចេញគោលនយោបាយ ៩ចំណុច សម្រាប់ការបោះឆ្នោត អាណត្តិទី ៧នេះ
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ៩ចំណុច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គោលនយោបាយទាំង ៩ចំណុចនោះ រួមមាន៖ ទី១. ការពារព្រះរាជបល្ល័ង្ក ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ១៩៩១។ ទី២. ផ្ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជំនឿសាសនា និងលើកកម្ពស់សិទ្ធិនារី ក្នុងការចូលរួមវិស័យនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទី៣. ឈប់ឲ្យប្រជារាស្រ្តខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ។ ទី៤. ដោះស្រាយបញ្ហាយុវជនអត់ការងារធ្វើ។ កម្មករប្រាក់ខែទាបបំផុត ១លាន ២សែនរៀល។ ទី៥. បញ្ចុះតម្លៃជី អគ្គិសនី ប្រេងឥន្ធនៈ ឲ្យបានថោក និងការប្រាប់ទាប។ ទី៦. រៀបចំប្រព័ន្ធអប់រំឲ្យមានលក្ខណៈកាន់តែទំនើប ដើម្បីបង្កើតការងារឲ្យយុវជន។ បង្រ្កោបការជួញដូរគ្រឿងញៀន និងប្រមូលជនរងគ្រោះមកព្យាបាលដោយឥតបង់ប្រាក់។ ទី៧. ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋជូនប្រជារាស្រ្តដោយឥតបង់ប្រាក់។ ទី៨. ប្ដេជ្ញាការពារទ្រព្យសម្បត្តិសាធារណៈ និងគ្រប់គ្រងធនធានធម្មជាតិឲ្យបានត្រឹមត្រូវ។ ទី៩. បង្កើតមជ្ឈមណ្ឌលថែទាំសុខភាពចាស់ជរា និងផ្ដល់ប្រាក់ឧបត្ថម្ភមនុស្សចាស់ មានអាយុ ៦៥ឆ្នាំឡើង ទទួលបាន ២០ ម៉ឺនរៀលក្នុងមួយខែៗ។

លោក ញឿន រ៉ាដែន បញ្ជាក់ថា គោលនយោបាយទាំង ៩ចំណុចនេះ មុននឹងដាក់ចេញមកត្រូវឆ្លងកាត់ការប្រជុំសមាជរបស់គណបក្សទាំងមូល ហើយស្របតាមព្រះរាជតម្រិះរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ អតីតប្រធានគណ បក្សហ៊្វុនស៊ិនប៉ិច និងព្រះរាជបិតារបស់ព្រះអង្គ តាំងពីគណបក្សបង្កើតដំបូងមកម្លេះ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ