ព័ត៌មានអន្ដរជាតិ
បាក់រលំស្ពានអាកាសនៅកណ្ដាលទីក្រុងបាងកកស្លាប់និងរបួសច្រើននាក់
មធ្យោបាយធ្វើដំណើរ និងមនុស្សជាច្រើននាក់បានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីស្ពានអាកាសមួយកន្លែងដែលកំពុងកសាងនៅកណ្ដាលទីក្រុងបាងកកប្រទេសថៃ ត្រូវបានបាក់រលំទាំងមិនទាន់ដឹងមូលហេតុ ។

សំឡេងនៃការបាក់រលំស្ពានអាកាស បានលាន់ឮយ៉ាងកងរំពងដោយក្នុងនោះគេក៏បានឮសំឡេងមនុស្សស្រែកយ៉ាងតក់ស្លុតផងដែរ ខណ:ដែលស្ពានអាកាសប្រវែងប្រមាណជាង ១០០ ម៉ែត្រនៅចំណុចឡាតក្រាក់បាំង នៅកណ្តាលទីក្រុងបាងកក បានបាក់រលំកាលពីវេលាម៉ោង ៦ និង ១១ នាទី ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទាំងមិនទាន់ដឹងអំពីមូលហេតុនៅឡើយ ។

គួរបញ្ជាក់ថា ស្ពានអាកាសមួយខ្សែនេះ គឺគម្រោងសាងសង់ប្រវែង ២,២០០ ម៉ែត្រ កាត់លើវិថី និងស្ថាប័ននានាជាច្រើនដែលត្រូវចំណាយថវិកាសរុបប្រមាណ ១.៦៦០ លានបាត និងត្រូវកសាងរួចរាល់ជាស្ថាពរក្នុងរយ:ពេល ៩០០ ថ្ងៃ ប៉ុន្តែនៅក្នុងអំឡុងពេលកំពុងកសាង ក៏ស្រាប់តែត្រង់ចំណុចខាងលើដែលឆ្លងកាត់ពីលើផ្លូវបំបែកផងនោះក៏បានបាក់រលំប្រហែលជាង ១០០ ម៉ែត្រ បង្កអោយមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ រីឯមធ្យោបាយធ្វើដំណើរក៏ត្រូវស្ពាននេះសង្កត់ជាច្រើនគ្រឿងផងដែរ ។

នៅក្នុងពេលនោះដែរ ក៏មានវត្តមានលោក ឆាត់ឆាត សិទ្ធិផាន់ អភិបាលក្រុងបាងកក ក៏បានអញ្ជើញចុះពិនិត្យ រួមជាមួយក្រុមវិស្វកម្ម ដើម្បីឲ្យដឹងថា តើត្រូវរុះរើនៅចំណុចណា ហើយត្រង់ណាដែលអសុវត្ថិភាព ដើម្បីដាក់កម្លាំង និងគ្រឿងចក្រធ្វើការរុះរើចេញ ហើយបញ្ហាដែលកើតឡើងទាំងអស់នេះ ខាងអ្នកម៉ៅការនឹងធ្វើការទទួលខុសត្រូវទាំងស្រុង៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


