Connect with us

ជីវិតកម្សាន្ដ

អតីតចាងហ្វាងផលិតកម្ម KH តាំងចិត្តបើកផលិតកម្មឡើងវិញ ក្រោយទម្លាយរឿងកម្សត់នឹកដល់កូនៗ

បានផុស

នៅ

ថ្មីៗ​នេះ​មាន​ការ​ចាប់អារម្មណ៍ បន្ទាប់ពី​ការ​ចែករំលែក និង​ផ្សព្វផ្សាយ​ជុំវិញ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​អតីត​ម្ចាស់​ផលិតកម្ម KH លោក តាំង គឹមហេង ក្រោយ​ពេល​លោក​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​អស់​មួយ​រយៈ​ធំ​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជាថ្មី​នោះ ពាក់ព័ន្ធ​ជីវិត​រស់នៅ​របស់​លោក​នា​ពេល​បច្ចុប្បន្ន ពិសេស​បញ្ហា​កូនៗ​របស់​លោក​ដែល​បាន​ឃ្លាតឆ្ងាយ​ពី​រូបលោក​ដោយ​ពុំ​មាន​ការ​នឹកនា ឬ មកលេង​ដើម្បី​សួរសុខទុក្ខ​ខ្លួន​លោក​ដែល​ជា​ឪពុក។ បន្ទាប់​មាន​បទសម្ភាសន៍​មួយ​ជា​មួយ​លោក គឹមហេង អំពី​ដំណើរ​ជីវិត លោក​ក៏បាន​បន្លុយ​សារ​នឹក​ដល់​កូនៗ​ថា «ប៉ា នឹក​កូន​…​រៀងរាល់​រាត្រី​យប់​ថ្ងៃ ប៉ា សង្ឃឹម​ថា ស្រមៃ​ឃើញ​កូន​គ្រប់​វិនាទី ដង្ហើម​ចេញចូល​របស់ ប៉ា ប៉ា រង់ចាំ​កូន»។

លោក​និយាយ​ទៀត​ថា «ភាព​ជា​អ្នកដឹកនាំ​ទឹក​…​ចិត្ត​ប៉ា ប៉ា​នឹក​កូនៗ ហេតុអ្វី​បានជា​ពេល​ប៉ា​នឹក​ដល់​កូន គឺ​ទឹកភ្នែក​ប៉ា​ហូរ? មនុស្ស​អ្នកធ្វើ ទេវតា​អ្នកមើល​មនុស្ស​ល្អ​ទាំងអស់​គ្នា គឹម ហេង តែងតែ​ប្រើ​ពាក្យ​ថា ប៉ា​នឹក​កូន ប៉ា​ស្រឡាញ់​កូន ប៉ា​គឺជា​ប៉ា​មាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន ទោះបី​កូន​ជា​អ្វី​ក៏​ដោយ កូន​ជា​សាច់​ជា​ឈាម​របស់​ប៉ា»។ ចំពោះ​រឿងរ៉ាវ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មហាជន​អ្នក​គាំទ្រ​ជាច្រើន​រំជួល​ចិត្ត​អាណិត​ដល់​លោក គឹម ហេង។

ជាមួយគ្នា​នឹង​បញ្ហា​ខាងលើ​ក៏​ត្រូវ លោកជំទាវ​ឧកញ៉ា​ចិត្ត​ធម៌ ហ៊ុន ស៊ីណាត បាន​បញ្ចេញ​ទស្សនៈ​ដោយ​ការ​លើក​ទឹកចិត្ត​លោក តាំង គឹម​ហេង ផង​ដែរ។ ជា​ការ​ឆ្លើយតប លោក គឹម ហេង បាន​លើក​ឡើង​ថា «សូម​ថ្លែង​អំណរគុណ​លោកជំទាវ ហ៊ុន ស៊ី​ណាត ដែល​បាន​ចូល​ផ្ញើ​សារ​ក្នុង​វីដេអូ​ខ្ញុំបាទ​ជា​ថៅកែ​ផលិតកម្ម​ភាពយន្ត និង​ចម្រៀង​ខេ​អេ​ច​ប្រ​ម៉ូ​ស្សិន KH.Promotion មាន​អត្ថន័យ​ខ្លឹមសារ​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃ​បាន»។

យ៉ាងណាមិញ​លោក តាំង គឹម​ហេង ក៏បាន​បញ្ជាក់​ដែរ​ថា «ខ្ញុំបាទ នឹង​រៀបចំ​ត្រៀម​បើក​ផលិតកម្ម​ឡើង​វិញ នៅ​ពេល​ដែល​ខ្ញុំ​មាន​ថវិកា​គ្រប់គ្រាន់ ឥឡូវនេះ​ខ្ញុំ​កំពុង​ខ្វះខាត និង​សូម​អរគុណ​លោកជំទាវ​ច្រើន​ដែល​បាន​ផ្ញើ​សារ និង​លើកទឹកចិត្ត​ដល់​ខ្ញុំបាទ។ សូម​គោរព​ជូនពរ​លោកជំទាវ និង​ក្រុម​គ្រួសារ មាន​សុខភាព​ល្អ និង​មាន​សុភមង្គល​ជា​រៀង​រហូត»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម