ព័ត៌មានជាតិ
ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នើប្រព័ន្ធផ្សព្វផ្សាយកែតម្រូវការចុះអត្ថបទអំពីការរត់ពន្ធឈើចូលវៀតណាម ខុសពីការពិត
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញការផ្សព្វផ្សាយព័ត៌មាន ដែលសរសេរអត្ថបទមានចំណងជើងថា “មេឈ្មួញជើងខ្លាំងប្រចាំស្រុករមាសហែក សម្រុកដឹកជញ្ជូនឈើត្រសរមូលរត់ពន្ធយកទៅលក់នៅស្រុកយួន តាមច្រករបៀងប៉ុស្តិ៍នគរបាលខ្សែដែក បានយ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់”។

ពាក់ព័ន្ធនឹងបញ្ហានេះឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងដូច្នេះថា« ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា “នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេយកឈើមកទម្លាក់ទុកនៅក្នុងចម្ការកៅស៊ូ ស្ថិតនៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង »។ លោកឧត្តមសេនីយ៍ត្រី បន្តថា ក្រោយពីទទួលព័ត៌មានភ្លាម បានបញ្ជាកម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទៅដល់ទីតាំង រកឃើញឈើសសរមូល ប្រភេទឈើ កកោះ ចំនួន ១៤ដើម និងតុក្តា ចំនួន១០គ្រាប់។ លុះនៅវេលាម៉ោង១៥:៣៧នាទី ថ្ងៃខែ ឆ្នាំ ដដែល កម្លាំងសមត្ថកិច្ចយើងបានឃើញរថយន្តមួយគ្រឿងម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A 1949 ដែលបានចតនៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុក សឿន ភេទប្រុស ដែលមានចម្ងាយ៥០០ម៉ែត្រពីទីកន្លែងទម្លាក់ឈើ ដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យរថយន្តខាងលើរកឃើញឈើ សសរមូល ប្រភេទឈើ កកោះ ចំនួន១០ដើមបន្ថែមទៀត។ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី។
តាមរយៈការលើកឡើងនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានស្នើសុំឱ្យបណ្ដាញព័ត៌មាន ដែលបានផ្សព្វផ្សាយខុសពីការពិត ធ្វើការកែតម្រូវអត្ថបទ ដែលបានផ្សព្វផ្សាយនោះ ឱ្យត្រឹមត្រូវតាមការឆ្លើយតប បកស្រាយខាងលើ៕





-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


