បច្ចេកវិទ្យា
ទីបំផុត រថយន្តម៉ូដែល Cybertruck របស់ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ចាប់ផ្ដើមផលិតហើយ
នៅទីបំផុត ក្រុមហ៊ុន Tesla ចាប់ផ្តើមផលិតរថយន្តម៉ូដែល Cybertruck ដំបូងរបស់ខ្លួននៅរោងចក្រ Gigafactory ក្បែរទីក្រុង Austin រដ្ឋ Texas បន្ទាប់ពីគំរូឡានមួយនេះ ត្រូវបានបង្ហាញកាលពីជាង ៤ ឆ្នាំមុន។

Tesla បានបង្ហាញគំរូដើមនៃរថយន្តម៉ូដែល Cybertruck កាលពីឆ្នាំ ២០១៩ ហើយគ្រោងផលិតនៅចុងឆ្នាំ ២០២១ ។ គំរូរថយន្តមួយនេះ មើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន ដោយផ្នែកខាងក្រៅរបស់វាធ្វើឡើងពីដែកអ៊ីណុក ។ ប៉ុន្តែ កាលពីធ្វើតេស្តដោយយកដុំដែកគប់កញ្ចក់ដើម្បីបង្ហាញពីភាពមាំនោះ បែរជាបរាជ័យទៅវិញ ដោយកញ្ចក់រថយន្តនោះត្រូវបានបែក ទើបជាហេតុធ្វើឲ្យការផលិតត្រូវផ្អាក ។
ចាប់ទាំងពីពេលនោះ ក្រុមហ៊ុន Tesla បានរក្សាភាពស្ងៀមស្ងាត់នៃគម្រោងរថយន្តម៉ូដែល ប៉ុន្តែនៅឆ្នាំ ២០២១ ក្រុមហ៊ុនបានប្រកាសពីការអភិវឌ្ឍនៃ Version ថ្មី ខណៈនៅពេលនោះ មហាសេដ្ឋី Elon Musk បាននិយាយថា ក្រុមហ៊ុនមិនទាន់អាចបង្ហាញរថយន្តថ្មីនេះបានឡើយ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងខែមករា Tesla បានប្រកាសថា នឹងចាប់ផ្តើមផលិតរថយន្តម៉ូដែល Cybertruck នៅចុងឆ្នាំ ២០២៣ ហើយបរិមាណនៃការផ្គត់ផ្គង់ទីផ្សារ ត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៤ ខាងមុខ ។
ចំពោះឡាន Cybertruck នេះដែរនឹងជួយឲ្យក្រុមហ៊ុន Tesla អាចប្រកួតប្រជែងក្នុងទីផ្សាររថយន្តភីកអាប់អគ្គិសនីបាន ដែលរួមមានរថយន្ត R1T របស់ក្រុមហ៊ុន Rivian, រថយន្ត Ford F-150 Lightning និងរថយន្តភីកអាប់ GMC Hummer EV ជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


