Connect with us

សុខភាព

រឿងចម្លែក! ទារកម្នាក់កើតមកមានដៃ៤ជើង៤ តែមានសុខភាពធម្មតា

បានផុស

នៅ

ទារកម្នាក់ដែលទើបកើតមកតែមានកាយសម្បទាចម្លែកខុសគេ បង្កការភ្ញាក់ផ្អើលពេញក្នុងមន្ទីរពេទ្យ ដោយសារតែមានដៃ៤ជើង៤ ខុសប្លែកពីមនុស្សធម្មតា។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីដ៏ភ្ញាក់ផ្អើលនេះ គឺខណៈពេលស្ត្រីម្នាក់ឈ្មោះ សាំង ឃីម អាយុ៣២ឆ្នាំបានសម្រាលកូនប្រុសម្នាក់ឈ្មោះ សំ ណាង អ្វីដែលគួរអោយចម្លែក និងភ្ញាក់ផ្អើលតក់ស្លុត គឺទារកដែលកើតមកហើយមានកាយសម្បទាខុសប្រក្រតី គឺជើងបួន ដៃបួន។

ឪពុកទារកមានឈ្មោះ សុខ ខេន អាយុ៣៤ឆ្នាំ ដែលមានទីលំនៅភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង និងមានស្រុកកំណើត នៅភូមិបារាយណ៍ឃុំបារាយណ៍ ស្រុកកំពង់ធំ ខេត្តកំពង់ធំ។ បើតាមស្ត្រីជាម្តាយបានរៀបរាប់ប្រាប់ថា គាត់មានកូនចំនួន៥នាក់ ក្នុងនោះកូនប្រុស៣នាក់ និងកូនស្រី២ គឺមានលក្ខណៈជាធម្មតា ចំឡែកតែកូនប្រុសចុងក្រោយកើតមកមានលក្ខណៈខុសប្លែកពីកូនឯទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយអាណិតនោះ​ គឺក្រុមគ្រួសារកំពុងតែជួបនូវបញ្ហាជីវភាព។

សូមបញ្ជាក់ថា ក្រោយពីទារកចម្លែកនេះកើតបានមួយថ្ងៃ ខាងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានសុំគោលការណ៍ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានៅខេត្តសៀមរាប ហើយទារកនេះក៏មានសុខភាពរឹងមាំជាធម្មតា៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម