KPT+
សមាគមអ្នកភ្លេង៖ «ប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាកគឺជាឱកាស»
ប្រធានប្រតិបត្តិសមាគមអ្នកភ្លេង លោក ម៉ិញ សុធីវណ្ណ បានថ្លែងថា សមាគមអ្នកភ្លេងមានចក្ខុវិស័យនៅក្នុងការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពល្បីសុះសាយជាបន្តបន្ទាប់។

លោក ម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគមបានបញ្ជាក់ថា សមាគមមានគោលបំណងសំខាន់ នៅក្នុងការអភិរក្សក៏ដូចជាអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នា ឈរលើគោលការណ៍ ៣ យ៉ាងគឺ «ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ»។
សមាគមអ្នកភ្លេងទើបតែបង្កើតតាមប្រកាសលេខ ២៥៣១ ប្រ.ក ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ បើតាមលោក ម៉ិញ សុធីវណ្ណ «សមាគមប្រកាន់យកពាក្យស្លោក ឧបសគ្គ គឺជាសាលារៀន ការលំបាក គឺជាឱកាស» មុនដែលលោកបន្ថែមថា សមាគមចង់ចែករំលែកចំណេះដឹងក៏ដូចជាផ្ទេរបទពិសោធន៍ ដែលពួកគេធ្លាប់បានឆ្លងកាត់អស់រយៈពេល ៥ ជំនាន់ ដើម្បីរួមគ្នាបណ្ដុះបណ្ដាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរ្យតន្រ្តី។





លោក ម៉ិញ សុធីវណ្ណ បានបញ្ជាក់ថា ធនធានមនុស្សផ្នែកតន្ត្រីករ សិល្បករ គ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង គឺសុទ្ធសឹងតែបានរួមចំណែកដល់ការលើកស្ទួយវប្បធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


