KPT+
ព្រះនាងម្ចាស់វ័យក្មេង ៥អង្គ នឹងក្លាយជាស្ដេចស្រី ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ
រយៈពេលមិនយូរទៀតទេ ប្រទេសចំនួន ៥ នៅទ្វីបអឺរ៉ុបនឹងមានស្ដេចស្រី ៥ព្រះអង្គគ្រប់គ្រងប្រទេស ខណៈបច្ចុប្បន្នអនាគតស្ដេចស្រីទាំង ៥ព្រះអង្គនៅមានព្រះជន្មវ័យក្មេងនៅឡើយ និងកំពុងនៅសិក្សាផង។ ព្រះនាងម្ចាស់ក្នុងខ្សែរាជវង្សទាំង ៥អង្គនោះរួមមាន៖
១. ព្រះនាង Estelle ប្រទេសស៊ុយអែត

ព្រះនាង Estelle ព្រះជន្ម ១១វស្សា ដែលជាបុត្រីច្បងរបស់ព្រះនាងម្ចាស់ Victoria និងអង្គម្ចាស់ Daniel នឹងត្រូវឡើងស្នងរាជ្យបន្តពីព្រះមាតានាពេលអនាគត។
ព្រះនាង Estelle នឹងបង្កើតប្រវត្តិសាស្ត្រថ្មី នៅពេលព្រះនាងឡើងសោយរាជ្យ ក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ុយអែត ដែលប្រសូតមកមានសិទ្ធិទទួលមរតករាជបល្ល័ង្ក ក៏ដូចជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ុយអែត ដែលប្រសូតពីអ្នកស្នងមរតកជាស្ត្រី។
២. ព្រះនាង Leonor ប្រទេសអេស្ប៉ាញ

ព្រះនាង Leonor ព្រះជន្ម ១៧វស្សាជាអ្នកស្នងរាជ្យរបស់អេស្ប៉ាញក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលទ្រង់ជាបុត្រីច្បងរបស់ស្តេច Felipe VI និងម្ចាស់ក្សត្រី Letizia ។ នៅពេលដែលព្រះនាងឡើងសោយរាជ្យ ទ្រង់នឹងក្លាយជាស្ដេចស្រីដំបូងគេដែលសោយរាជ្យក្នុងប្រទេសអេស្ប៉ាញ ចាប់តាំងពីម្ចាស់ក្សត្រី Isabella II ធ្លាប់សោយរាជ្យក្នុងប្រទេសនេះពីឆ្នាំ១៨៣៣-១៨៦៨។
៣. ព្រះនាង Ingrid Alexandra ប្រទេសន័រវេស

ព្រះនាង Ingrid Alexandra នៃប្រទេសន័រវេស ជាបុត្រីច្បងរបស់រាជទាយាទ Haakon និងព្រះនាងម្ចាស់ Mette-Marit ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជួរទីពីរ ដើម្បីស្នងរាជ្យបន្តពីព្រះអយ្យកោរបស់ព្រះទ្រង់គឺស្តេច Harald V ។ ស្ថិតនៅព្រះជន្ម ១៨វស្សា ទ្រង់ត្រូវគេរំពឹងថានឹងក្លាយជាស្ត្រីទីពីររបស់ប្រទេសដែលឡើងគ្រងបល្ល័ង្ក បន្ទាប់ពីព្រះមហាក្សត្រី Margaret ដែលធ្លាប់គ្រងរាជ្យកាលពីសតវត្សរ៍ទី១៥។
៤. ព្រះនាង Catharina-Amalia ប្រទេសហូឡង់

ព្រះនាង Catharina-Amalia ជាបុត្រីច្បងរបស់ស្តេច Willem-Alexander និងម្ចាស់ក្សត្រី Maxima នៃប្រទេសហូឡង់។ ព្រះនាងបានក្លាយជាអ្នកស្នងមរតកនៅព្រះជន្ម ៩វស្សា នៅពេលដែលព្រះបិតាបានឡើងសោយរាជ្យ កាលពីខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីព្រះមាតាបស់ព្រះអង្គ ម្ចាស់ក្សត្រី Beatrix ដាក់រាជ្យ។
៥. ព្រះនាង Elisabeth ប្រទេសបែលហ្សិក

ព្រះនាង Elisabeth បានក្លាយជាអ្នកស្នងរាជ្យបល្ល័ង្ក កំលុងឆ្នាំ២០១៣ បន្ទាប់ពីការដាក់រាជ្យរបស់ព្រះអយ្យកោរបស់ព្រះនាងគឺស្តេច Albert II ។
ព្រះនាង Elisabeth មានព្រះជន្ម ២១វស្សា ជាបុត្រីច្បងរបស់ស្តេច Philippe និងម្ចាស់ក្សត្រី Mathilde ហើយទ្រង់មានបងប្អូនប្រុសបីនាក់គឺព្រះអង្គម្ចាស់ Gabriel ព្រះអង្គម្ចាស់ Emmanuel និងម្ចាស់ក្សត្រី Eleonore ។
បច្ចុប្បន្នព្រះនាងកំពុងសិក្សាប្រវត្តិសាស្រ្ត និងនយោបាយ នៅមហាវិទ្យាល័យ Lincoln នៃសាកលវិទ្យាល័យ Oxford ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះជន្ម ១៧វស្សា ព្រះនាងម្ចាស់ Leonor មានសមត្ថភាពពេញប្រៀប សក្តិសមជាអនាគតមហាក្សត្រីអេស្ប៉ាញ
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


