ជីវិតកម្សាន្ដ
កូនស្រី គង់ សុជាតិ ឈ្នះមេដាយ ៩ នៅកូរ៉េ ក្នុងការប្រកួត WSC Seoul Global Round 2023
អ្នកនាង គង់ សុជាតិ ពិធីការិនីល្បីឈ្មោះសម្ដីចាក់ទឹកមិនលិច ខណៈកូនស្រីជោគជ័យការប្រកួតប្រជែងដោយឈ្នះមេដាយចំនួន ៩ ក្នុងកម្មវិធី នៃការប្រកួត WSC Seoul Global Round 2023 នាងបានបង្ហាញអារម្មណ៍មោទនភាព និងសប្បាយរីករាយខ្លាំង។

នេះជាលទ្ធផលល្អគាប់ប្រសើរមួយដែលធ្វើឲ្យអ្នកនាង គង់ សុជាតិ ក្នុងនាមជាម្ដាយ សម្ដែងក្ដីត្រេកអរចំពោះការខិតខំប្រឹងប្រែងរបស់កូនពេលនេះ។ អ្នកនាង គង់ សុជាតិ បញ្ជាក់ឲ្យដឹងទៀតថា នៅមិនទាន់ចប់នៅឡើយទេ គឺ នៅមានបន្តទៀត ដូច្នេះនាងក៏បានជូនពរកូនស្រីទទួលបានលទ្ធផលល្អបន្ថែមទៀតសម្រាប់ការប្រកួតក្រោយៗនោះ។

អ្នកនាង គង់ សុជាតិ បានបញ្ជាក់ថា «មានមោទកភាពណាស់ដែលកូនស្រីរបស់ម្ដាយជាក្មេងស្រីដែលពូកែ ហើយឆ្លាត លើកនេះមកដល់ប្រទេសកូរ៉េនៅក្នុងកម្មវិធីប្រកួត WSC Seoul Global Round 2023 ទទួលបានមេដាយ ៩ ហើយ នៅមានបន្តទៀត សូមពាក្យជូនពរម្នាក់មួយមក អ៊ំ ពូ មីង ទាំងអស់គ្នា»។

រឿងអ្នកគាំទ្រកត់សម្គាល់ និងសរសើរពិធីការិនីជើងចាស់រូបនេះទៀតនោះ ព្រោះ អ្នកនាង គង់ សុជាតិ គឺជាម្ដាយដែលចិញ្ចឹមកូនបានល្អ ស្ដាប់តាមដំបូន្មានម្ដាយ-ឪពុក ខណៈឆ្នាំនេះកូនស្រីច្បងនាងកាន់តែធំក្រមុំពេញរូបពេញរាងស្រស់ស្អាត ហើយថែមទាំងឆ្លាតទៀតផង។

សូមជម្រាបដែរថា កូនស្រីច្បងរបស់អ្នកនាង គង់ សុជាតិ មានឈ្មោះ Nimoបច្ចុប្បន្នមានវ័យ ១៨ ឆ្នាំ ហើយ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ