ព័ត៌មានអន្ដរជាតិ
Breaking News! មហាសេដ្ឋី Elon Musk បង្ហាញឡូហ្គោ Twitter ថ្មី ជំនួសបក្សីពណ៌ខៀវ
លោកមហាសេដ្ឋី Elon Musk នៅថ្ងៃចន្ទនេះបានបង្ហាញឡូហ្គោថ្មីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ជាអក្សរ “X” ពណ៌សនៅលើផ្ទៃខាងក្រោយពណ៌ខ្មៅ ជំនួសនិមិត្តសញ្ញាចាស់ដែលមានរូប បក្សីពណ៌ខៀវ ។

ទន្ទឹមនោះ មហាសេដ្ឋីរូបនេះក៏បានប្តូររូបភាពក្នុងប្រូហ្វាល់ Twitter របស់គាត់ទៅជាឡូហ្គោថ្មី ហើយថែមទាំងបានបន្ថែមពាក្យ “X.com” នៅខាងក្រោមរូបភាពនោះផងដែរ ។
ស្របពេលជាមួយគ្នានោះ លោកស្រី Linda Yaccarino ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter ក៏បានបង្ហោះរូបឡូហ្គោថ្មីនេះនៅលើការិយាល័យរបស់ក្រុមហ៊ុនក្នុងទីក្រុង San Francisco ផងដែរ ជាមួយនឹងសំណេរលើ Twitter ថា “X មកហើយ! តោះធ្វើវា” ។

ទោះយ៉ាងណា ឡូហ្គោថ្មីនេះត្រូវបានគេមើលឃើញតែលើការបង្ហោះរបស់លោក Elon Musk និងលោកស្រី Yaccarino ប៉ុណ្ណោះ ខណៈឡូហ្គោចាស់បក្សីពណ៌ខៀវរបស់ Twitter នៅតែអាចមើលឃើញនៅលើវេទិកាផ្សេងៗដដែល ។
គួរបញ្ជាក់ថា ឡូហ្គោបក្សីពណ៌ខៀវរបស់ Twitter ត្រូវបានរចនាឡើងក្នុងឆ្នាំ ២០១២ ដោយក្រុមមនុស្សចំនួន ៣ នាក់ ខណៈលោក Martin Grasser ដែលជាអ្នករចនាម្នាក់ក្នុងចំណោមអ្នកទាំង ៣ បានឲ្យដឹងថា និមិត្តសញ្ញាចាស់នេះត្រូវបានរចនាឡើងឲ្យមានលក្ខណៈសាមញ្ញ និងអាចមើលបានក្នុងទំហំតូចបំផុត ស្ទើរតែដូចអក្សរ “e” តូច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


