ព័ត៌មានជាតិ
វត្តសិលាមរកត ទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ពីអាជ្ញាធរខេត្តកោះកុង
កោះកុង៖ ព្រះសង្ឃគង់នៅវត្តសិលាមរកត ហៅវត្តភ្នំក្រុង ស្ថិតនៅឃុំព្រែកខ្សាច់ បានទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ក្រោយពីមានការវេរប្រគេនជូនពីក្រុមអាជ្ញាធរខេត្តកោះកុង។ ទន្ទឹមនោះ អាជ្ញាធរក៏ថ្លែងអំណអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងក្រុមការងារខេត្ត បាននាំយកទៀនវស្សា និងទេយ្យវត្ថុ វេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅក្នុងវត្តសិលាមរកត ហៅវត្តភ្នំក្រុង ឃុំ ព្រែកខ្សាច់ ស្រុកគិរីសាគរ។
លោកអភិបាលរងខេត្ត បន្ថែមថា ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវប្រគេនព្រះសង្ឃ រួមមាន៖ -ទៀនវស្សា អង្ករ ស្លាដក សាប៊ូលាងចាន ប្រេងឆា មី ត្រីខ ទឹកស៊ីអ៊ីវ អំបិល ស្ករ ប៊ីចេង ទឹកត្រី ទឹកផ្លែឈើ ទឹកសុទ្ធ ភេសជ្ជះ និងបច្ច័យកសាងវត្តមួយចំនួន។

លោក ហាក់ ឡេង បានបញ្ជាក់ទៀតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ថា សាសនាព្រះពុទ្ធ គឺជាសាសនារដ្ឋ ដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើនបានប្រកាន់ខ្ជាប់ ស្របពេលនៃពិធីបុណ្យចូលព្រះវស្សា បានឈានមកដល់ រូបលោកតំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងក្រុមការងារខេត្ត ក្រុមការងារស្រុកគិរីសាគរ បាននាំយកទៀនវស្សា និងទ័យវត្ថុ វេរប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា។
ក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ បំពេញកិច្ចជួយឧបត្ថម្ភគាំទ្រ ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស អាស្រយ័ដោយ រដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យភិក្ខុសង្ឃមានការលំបាក ក្នុងការនិមន្តបិណ្ឌបាត្រ ក៏ដូចជាការរួមចំណែក លើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យថ្កុំថ្កើនរុងរឿង តរៀងទៅ។
ជាមួយគ្នានេះ លោក ហាក់ ឡេង ក៏ថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកខ្សាច់ ដែលបានអញ្ចើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយដណ្តើមជ័យជម្នះដ៏លើសលុប ដើម្បីបន្តដឹកនាំការអភិវឌ្ឍន៍ និងរក្សាសន្តិភាពជូនប្រទេសបន្តទៀត៕
(អត្តបទៈ សិរីវឌ្ឍនៈ)

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


