សន្តិសុខសង្គម
បុរសម្នាក់បើករថយន្តមកបាញ់បុរសម្នាក់ទៀតដល់បន្ទប់ជួលជាច្រើនគ្រាប់
បុរសម្នាក់កំពុងឈរលេងនៅមុខបន្ទប់ជួល ស្រាប់តែមានបុរសម្នាក់បេីករថយន្តមួយគ្រឿងមកបាញ់សំដៅជាច្រេីនគ្រាប់ហេីយគេចខ្លួនបាត់។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវ៣៧១ក្នុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ បុរសជាខ្មាន់កាំភ្លើងតែងតែខឹង និងប្រច័ណ្ឌទៅលើខ្លួនជាមួយនឹងស្រ្តីម្នាក់ជាប្រពន្ធ និងធ្លាប់បានគំរាមទៅលើជនរងគ្រោះទៀតផង។ លុះនៅម៉ោងកើតហេតុ ដោយជនរងគ្រោះបានមកឈរលេងនៅមុខបន្ទប់ជួល ស្រាប់តែលេចមុខបុរសជាជនដៃដល់បានបើករថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BT-8001 មកចុះពីផ្លូវ៣៧១មកឈប់នៅមុខបន្ទប់ជួលបុរសរងគ្រោះ ហើយក៏បានដកកាំភ្លើងបាញ់សំដៅជាច្រើនគ្រាប់ ប៉ុន្តែសំណាងល្អមិនត្រូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ភ្លាមៗ។ ចំពោះ បុរសជាខ្មាន់កាំភ្លើង ក្រោយពីបាញ់រួចបានបើករថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ និងនាំបុរសរងគ្រោះយកទៅប៉ុស្ដិ៍នគរបាលសង្កាត់ចក្រអង្រែលើ ដើម្បីសួរនាំ និងដាក់ពាក្យបណ្តឹងដើម្បីតាមរកជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕


ដោយ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


