Connect with us

សន្តិសុខសង្គម

តុលាការចេញដីកាឃុំខ្លួនមន្ត្រីនគរបាលបាញ់បោះលើមន្ត្រីគយប៉ុន្មានថ្ងៃមុន

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ សាលាដំបូង​ខេត្ត​តាកែវ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​នគរបាល​ម្នាក់ ដែល​ផ្ទុះ​អាវុធ​លើ​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន កាលពី​ប៉ុន្មាន​ថ្ងៃមុន និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​ដល់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ចេញ​ដោយ លោក គុជ តារ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​តាកែវ បង្ហាញ​ថា ឈ្មោះ ណុប សំបូរ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់អំពិល ឃុំ​បូរី​ជលសារ ស្រុក​បូរី​ជលសារ ខេត្ត​តាកែវ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ ពី​បទ ៖ ចាត់​វិធានការ​សំដៅ​រារាំង​ការ​អនុវត្ត​ច្បាប់ និង​ស្ថាន​ទម្ងន់​ទោស​, បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​, បទ​កាន់កាប់​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទ​បង្ក​ឧបសគ្គ ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​គយ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បន្ទាយ ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្ត​តាកែវ កាលពី​យប់​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០២៣។ ដីកា​នេះ បាន​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​លេខ ៥១២ / ២០២៣ ចុះ​ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ ២០២៣ នៅ​ពន្ធនាគារ​ខេត្ត​តាកែវ។

សូម​រំឭក​ថា កាលពី​យប់​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០២៣ ឈ្មោះ ណុប សំបូរ ជា​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន ស្រុក​គីរីវង់ បាន​បង្ក​ការ​ផ្ទុះ​អាវុធ ចំ​ពេល​មន្ត្រី​គយ​ចល័ត​កំពុង​បំពេញ​ការងារ ដែល​មហាជន​មើល​ឃើញ​ថា ជា​ករណី​កាង​រថយន្ត​ដឹកទំនិញ ហើយ​មិន​ព្រម​បង់ពន្ធ​ទៅ​គយ​ចល័ត ទើប​កើត​មាន​ជម្លោះ​នឹង​គ្នា រហូត​មាន​ការ​ផ្ទុះ​អាវុធ​បែបនេះ​ទៅ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម