សន្តិសុខសង្គម
ឃាត់ខ្លួនបុរសម្នាក់ ករណីបាចគ្រាប់កាំភ្លើងចូលក្នុងហាងកាត់សក់ និងគំរាមបាញ់ នៅបឹងត្របែក
សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលស្រែកជេរឡូឡា គំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ យកគ្រាប់កាំភ្លើងទៅបោះគំរាមគេ ហើយត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមរយៈវីដេអូឃ្លីប។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងគេហទំព័រ នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំនេះ។
ជនសង្ស័យខាងលើឈ្មោះ លឹម សុងឆ័យ អាយុ ៣៣ ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនទំនើងនេះ បានជិះរថយន្តមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-2222។ ក្នុងនោះ សមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។
របាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមនដែលសារព័ត៌មានទទួលបាននៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ ប៉ុន្តែក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។
ដោយឡែក សម្រាប់ដើមចមដែលនាំឲ្យបុរសខាងលើខឹងស្រែកឡូឡា និងគំរាមប្រើប្រាស់អាវុធនេះ ដោយសារតែបុគ្គលិកនៅក្នុងហាងកាត់សក់ ហាមឃាត់កុំឲ្យសើចឮពេក ព្រោះរំខានភ្ញៀវដទៃដែលនៅក្បែរនោះ។
តាមរយៈវីដេអូដែលត្រូវបានចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ នេះ បានបង្ហាញថា បុរសម្នាក់ស្លៀកខោខោវប៊យ ពាក់អាវយឺតពណ៌លឿង បានស្រែកជេរឡូឡាទៅកាន់ជាងកាត់សក់ម្នាក់។ លុះមួយសន្ទុះក្រោយមក បុរសខាងលើបានដើរចេញទៅក្រៅ ទំនងចូលទៅក្នុងរថយន្ត ហើយយកគ្រាប់កាំភ្លើងមកបាច់នៅក្នុងហាង បង្កឲ្យមានការភ័យខ្លាចដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀត កំពុងអង្គុយលើកៅអីកាត់សក់។ ក្រោយមកទៀត បុរសដដែលនោះបានដើរចេញទៅក្រៅ យកកាំភ្លើងសៀតចង្កេះខាងស្ដាំ រួចសោយអាវឡើងលើដើម្បីគំរាមទៅកាន់ជាងកាត់សក់ ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង។
តាមរយៈសកម្មភាពក្នុងវីដេអូនេះ បានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវ មានការភ័យខ្លាចយ៉ាងខ្លាំង។ រហូតជាងកាត់សក់នោះលើកម្រាមដៃ ១០ សំពះសុំទោសម្ដងហើយម្ដងទៀត ខណៈភ្ញៀវដទៃ បានរត់ចេញក្រៅទាំងជាប់កន្សែងកាត់សក់គ្របលើខ្លួនថែមទៀតផង។
ករណីនេះ សូមសមត្ថកិច្ចចាត់វិធានការ បន្តនីតិវិធីដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


