សន្តិសុខសង្គម
បុរសម្នាក់ ត្រូវជនមិនស្គាល់មុខបាញ់របួសធ្ងន់ ហូរឈាមស្រោចខ្លួន នៅផ្លូវជាតិលេខ ១ សង្កាត់និរោធ
បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ មានហូរឈាមស្រោចខ្លួន ខណៈកំពុងជិះម៉ូតូលើផ្លូវជាតិលេខ ១ គោលដៅត្រឡប់ទៅផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០ នាទី ទៀបភ្លឺ ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា គាត់បានឮសំឡេងកាំភ្លើង ក៏រត់មកមើល ស្រាប់តែឃើញបុរសរងគ្រោះកំពុងអង្គុយផ្អែកកង់បីឥណ្ឌា មានឈាមហូរស្រោចខ្លួននៅផ្នែកខាងក្រោយ។ ខណៈនោះ គាត់បានស្ទុះទៅជួយគ្រា និងទាក់ទងទៅកាន់ប៉ូលិសដែលគាត់ស្គាល់ ដើម្បីសុំការអន្តរាគមន៍ផងដែរ។ ភ្លាមៗ បុរសរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីមានការរាយការណ៍ សមត្ថកិច្ច ក៏បានចុះទៅហ៊ុមព័ទ្ធខ្សែប្រតិបត្តិការ និងរើសយកគ្រាប់បន្ទុះ(គ្រាប់កាំភ្លើងខ្លី) ទៅធ្វើការស្រាវជ្រាវបន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានយកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល។ ចំពោះជនបង្ក សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


