ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា វិស័យឯកជន នឹងមានឱកាសច្រើនថែមទៀតក្នុងការវិនិយោគ ដើម្បីភាពរីកចម្រើនអាជីវកម្មខ្លួន
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជឿជាក់ថា វិស័យឯកជន នឹងកាន់តែមានឱកាសច្រើនថែមទៀតក្នុងការវិនិយោគ ដើម្បីភាពរីកចម្រើន នៃអាជីវកម្មរបស់ខ្លួន។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបែបនេះ ក្នុងឱកាសដាក់សម្ពោធឲ្យប្រើប្រាស់សាលាភាសាអង់គ្លេស-ចិន ខេម-អាស៊ាន សាខាក្បាលថ្នល់ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ នេះ។

ក្រោមម្លប់ នៃសុខសន្តិភាព ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា «វិស័យឯកជន នឹងកាន់តែមានឱកាសជាច្រើនថែមទៀត ក្នុងការវិនិយោគដើម្បីភាពរីកចម្រើន នៃអាជីវកម្មរបស់ខ្លួន»។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ស្ថិតក្នុងបរិបទ នៃការវិវឌ្ឍន៍ឥតឈប់ឈរ នៃចរន្តសកល ជាពិសេសការរីកចម្រើន នៃបច្ចេកវិទ្យា គ្រឹះស្ថានអប់រំទាំងអស់ ត្រូវមានស្មារតីបុរេសកម្ម និងត្រូវគិតគូរឲ្យបានមុន ដើម្បីធ្វើយ៉ាងណាសម្របខ្លួន និងដើរឲ្យទាន់សភាពការណ៍ នៃការវិវឌ្ឍន៍ទាំងនោះ នាពេលអនាគត។
ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ជាការពិត វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើវិស័យអប់រំ ដែលជាដៃគូមួយយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សពោរពេញដោយសមត្ថភាព។ ក្នុងនោះ មូលធនមនុស្សដែលមានសក្ដានុពល ជាកម្លាំងចលករដ៏ចាំបាច់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ជាមួយនោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានចូលរួមអបអរសាទរសាលាភាសាអង់គ្លេស-ចិន ខេម-អាស៊ាន នូវសមិទ្ធផលថ្មីបន្ថែមទៀត គឺ សាខាក្បាលថ្នល់ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាឱកាសនេះផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


