កីឡា
អ្នកគាំទ្រចង់ឃើញកូនប្រុសតារាសម្តែងក្បាច់គុនហូលីវូដជាប់U23កម្ពុជា
ស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងជ្រើសរើសកីឡាករបាល់ទាត់អាយុក្រោម២៣ឆ្នាំ (U23) ដើម្បីចូលរួមប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship ឆ្នាំ២២០២៣ នៅប្រទេសថៃ អ្នកគាំទ្រមួយចំនួនចង់ឃើញសហព័ន្ធធ្វើការជ្រើសរើសឲ្យថ្មី និងក្រៅស្រុកឲ្យបានច្រើន ជាពិសេសយុវជន Loic Chan។

យុវជន Loic Chan ដែលបច្ចុប្បន្នអាយុ១៨ឆ្នាំជាកូនប្រុសរបស់លោក Maurice Chan ដែលជាជនជាតិខ្មែរ-បារាំងជាតារាសម្តែងក្បាច់គុនមានទេពកោសល្យបាល់ទាត់ និងលេងបាល់ទាត់តាំងពីតូច។ រូបគេធ្លាប់ជាយុវជនរបស់ក្លិប Balmas SC នៅជិតទីក្រុង Toulouse ភាគខាងត្បូងប្រទេសបារាំង។
លោក Maurice Chan ធ្លាប់បានបង្ហាញពីបំណងប្រាថ្នាឲ្យកូនប្រុសរបស់ខ្លួនបានលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផង។
កាលពីឆ្នាំ២០២១ យុវជន Loic Chan ត្រូវបានភ្នាក់ងារដោះដូរកីឡាករកាន់អាជ្ញាបណ្ណរបស់ FIFA នៅប្រទេសអេស្បាញបានចាប់អារម្មណ៍លើរូបគេដើម្បីសិក្សាពីលទ្ធភាពក្នុងការផ្ទេរគេទៅលេងឲ្យក្លិប RCD Mallorca នៅក្របខណ្ឌ La Liga របស់អេស្បាញ។ ចាប់ពីពេលនោះមិនទាន់ដឹងច្បាស់ដំណឹងពីរូបគេជាក់លាក់ឡើយ ខណៈលោក Maurice Chan ជាឪពុកក៏មិនអាចទាក់ទងដើម្បីបញ្ជាក់បានដែរ។

ទោះបីជាយ៉ាងណា អ្នកគាំទ្រនៅតែចង់ឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកោះហៅយុវជន Loic Chan ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ។ ក្រុមគ្រូបង្វឹកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងជួបការលំបាកក្នុងការជ្រើសរើស U23 កម្ពុជាដោយសារ ចុងសប្តាហ៍នេះក្លិបបាល់ទាត់កម្ពុជានីមួយៗកំពុងត្រៀមខ្លួនដើម្បីប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មី ស្របពេលសហព័ន្ធត្រូវជ្រើសរើសក្រុមជម្រើសជាតិ។
លោក Félix Dalmás គ្រូបង្វឹកជម្រើសជាតិកម្ពុជាបាននិយាយថា កាលបរិច្ឆេទនៃការប្រកួតមិនល្អទេ ដោយសារក្លិបត្រូវប្រកួតលីគកំពូលកម្ពុជា ដូច្នេះលោកយល់ពីក្លិបដែលត្រូវការកីឡាករដើម្បីជួយក្រុម ប៉ុន្តែលោកក៏ចង់បានក្រុម U23 កម្ពុជាដ៏ល្អមួយដែលធ្វើឲ្យបានលទ្ធផលលើឆាកអន្តរជាតិ។
តាមរយៈវីដេអូនៃការជ្រើសរើសដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចេញនៅព្រឹកថ្ងៃទី២ ខែសីហានេះឃើញថា មានកីឡាករល្អៗជាច្រើនមកពីក្លិបផ្សេងៗគ្នាចូលរួមធ្វើតេស្ត។
ការប្រកួតជើងឯកយុវជនអាស៊ាន AFF U23 Championship នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ទី២៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ។ ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះថៃ មីយ៉ាន់ម៉ា និងព្រុយណេ ខណៈពូលB មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ហើយពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។
ចំណែកពូល ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


