សន្តិសុខសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់យោបល់ដល់នគរបាលខេត្តកំពតរកជនរងគ្រោះនៅជ្រោះឳម៉ាល់តាមបទពិសោធន៍ធ្លាប់មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់យោបល់ដល់កម្លាំងនគរនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកំពុងស្វែងរជរងគ្រោះដែលបាត់ខ្លួននៅជ្រោះឳម៉ាល់តាមបទតាមបទពិសោធន៍លោក ខណៈការស្វែងរកជនគ្រោះបានធ្វើឡើងរយៈពេល៣ថ្ងៃមកហើយនៅតែរកមិនទាន់ឃើញ។

បើតាមសំណេររបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅហ្វេសប៊ុកផេកផ្លូវការនៅព្រឹកថ្ងៃទី២ ខែសីហានេះបានសរសេរថា «តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ»។

សូមបញ្ជាក់ថា ប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅជ្រោះឳម៉ាល់មានរយៈពេល៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី១ ខែសីហានេះ ប៉ុន្តែនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ។ បើតាមមន្ទីរព័ត៌មានខេត្តកំពត ដែលធ្វើរបាយការណ៍ជូនលោករដ្ឋមន្ត្រី ក្នុងបេសកម្មស្វែងរកនារីដែលបានបាត់ខ្លួននៅជ្រោះឳម៉ាល់នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលប្រើប្រាស់កម្លាំងប្រមាណជាង១០០នាក់។

គួររំលឹកថា ជនរងគ្រោះបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅបោះតង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្ថិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត៕
អត្ថបទ៖ សុខុម







-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


