សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០
ជំនន់ទឹកភ្លៀងបាននឹងកំពុងហូរកាត់ផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខណៈកម្លាំងនគរបាលកំពុងសម្រួលចរាចរណ៍ និងឲ្យអ្នកធ្វើដំណើរបញ្ជៀសទៅ ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែសីហា នេះថា ស្ថានភាពទឹកភ្លៀងធ្លាក់នៅថៃ្ងទី៣ ខែសីហា ឆ្នាំ២០២៣នេះ បណ្ដាលឱ្យទឹកហូរធ្លាក់មកជន់លិចផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។ ស្នងការនគរបាលខេត្តក៏សូមឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ដកំពង់ស្ពឺ ផ្លូវជាតិលេខ៤ មានការប្រុងប្រយ័ត្នខ្ពស់៕







-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


