Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ចុះសួរសុខទុក្ខវីរៈនារី​ដោះមីន​ខេត្តស្វាយរៀង គង់ សារឿន កំពុងមានជំងឺធ្ងន់ធ្ងរ

បានផុស

នៅ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសួរសុខទុក្ខលោកស្រី គង់ សារឿន ជាវីរ:នាដោះមីនខេត្តស្វាយរៀង និងឧកញ៉ា យូ លឹម ដែលកំពុង​សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះគ្រូ​ពេទ្យឯក​ទ្ទេស និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តិទុក្ខដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយ​សង្គ្រោះ​ដល់អ្នកជំងឺបានទាន់ពេលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យអ្នកជំងឺឆាប់បានជាសះស្បើយដូចដើមវិញ ដើម្បីត្រលប់ជួបជុំគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម