សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មរបស់ ចិន និងរុស្ស៊ី កើនឡើង ខណៈជាមួយ អាមេរិក មានការធ្លាក់ចុះ
រដ្ឋបាលគយចិនបាននិយាយថា ពាណិជ្ជកម្ម រុស្ស៊ី-ចិន ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២៣ បានកើនឡើង ៣៦.៥ ភាគរយដល់តម្លៃ ១៣៤.១០៤ ពាន់លានដុល្លារ ។

តាមរយៈរបាយការណ៍នេះ ចិនបាននាំចេញទំនិញទៅកាន់រុស្ស៊ីមានតម្លៃ ៦២.៥ ពាន់លានដុល្លារ កើនឡើង ៧៣.៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈការដឹកជញ្ជូនពីរុស្ស៊ីទៅប្រទេសចិនវិញ បានកើនឡើង ១៥.១ ភាគរយដល់ ៧១.៥ ពាន់លានដុល្លារ ។
ដោយឡែកនៅក្នុងខែកក្កដា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃជាង ១៩ ពាន់លានដុល្លារ ខណៈការផ្គត់ផ្គង់ទំនិញរបស់រុស្ស៊ីដល់ប្រទេសចិនមានតម្លៃជាង ៩ ពាន់លានដុល្លារ ស្របពេលដែលការផ្គត់ផ្គង់ទំនិញរបស់ចិនទៅកាន់រុស្ស៊ីវិញ មានតម្លៃជាង ១០ពាន់លានដុល្លារ ។

ផ្ទុយពីរុស្ស៊ី ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក្នុងខែមករាដល់ខែកក្កដា ឆ្នាំ ២០២៣ វិញ បានថយចុះ ១៥.៤ ភាគរយ មកនៅត្រឹម ៣៨១.៥១៤ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញពីចិនទៅអាមេរិកវិញ បានធ្លាក់ចុះ ១៨.៦ ភាគរយ មកត្រឹម ២៨១.៦៥៥ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ស្របពេលការដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅប្រទេសចិនបានធ្លាក់ចុះ ៤.៧ ភាគរយ មកនៅជិត ១០០ ពាន់លានដុល្លារ ។
ដោយឡែកនៅក្នុងខែកក្កដា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ៥៤.៣២២ ពាន់លានដុល្លារ ដែលអាមេរិក បានផ្គត់ផ្គង់ទំនិញដល់ចិនក្នុងតម្លៃ ១២ ពាន់លានដុល្លារ ចំណែកចិនវិញបានផ្គត់ផ្គង់ទំនិញដល់អាមេរិកដែលមានតម្លៃ ៤២.៣១ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
ចុចអាន៖ ចិន ឲ្យ ហ្វីលីពីន អូសនាវាចម្បាំងដែលច្រែះចាប់ជំនាន់សង្គ្រាមលោកលើក ទី ២ ចេញពីដែនទឹកមានជម្លោះជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


