ព័ត៌មានអន្ដរជាតិ
កក្កដា ជាខែក្តៅបំផុត ក្នុងកំណត់ត្រាពិភពលោក
ខែកក្កដា ឆ្នាំ២០២៣ គឺជាខែដែលក្តៅបំផុតមិនធ្លាប់មានសោះនៅលើផែនដី។ នេះបើតាមការបញ្ជាក់របស់អង្គការឃ្លាំមើលអាកាសធាតុ សហភាពអឺរ៉ុបនៅថ្ងៃអង្គារទី៨ខែសីហា។

ដោយសារតែរលកកម្តៅ និងអគ្គិភ័យនៅជុំវិញពិភពលោក, សីតុណ្ហភាពខែមុនគឺ ខ្ពស់ជាងកំណត់ត្រាដែលកំណត់ក្នុងខែកក្កដាឆ្នាំ២០១៩, ០.៣៣ អង្សាសេ ខណៈកាលពីឆ្នាំ២០១៩ សីតុណ្ហភាពជាមធ្យមគឺ ១៦.៦៣ អង្សាសេ ។
ការឡើងកម្តៅផែនដីប្រហែល១.២អង្សាសេ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៨០០មក ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល គឺបានធ្វើឲ្យរលកកម្តៅកាន់តែក្តៅ យូរជាងមុន និងញឹកញាប់ ក៏ដូចជាការកកើតកាន់តែច្រើន នៃអាកាសធាតុកាចសាហាវផ្សេងទៀតដូចជាព្យុះ និងទឹកជំនន់ជាដើម។
អង្គការឃ្លាំមើលអាកាសធាតុសហភាពអឺរ៉ុប Copernicus និយាយថា “រលកកម្តៅ បានវាយប្រហារនៅក្នុងតំបន់ជាច្រើននៃអឌ្ឍគោលខាងជើង រួមទាំងអឺរ៉ុបខាងត្បូងផងដែរ ខណៈសីតុណ្ហភាពលើសកម្រិតមធ្យម បានកើតឡើងលើបណ្តាប្រទេសមួយចំនួននៅអាមេរិកខាងត្បូង និងជុំវិញទ្វីបអង់តាក់ទិក”។
ស្របពេលជាមួយគ្នានោះ មហាសមុទ្ររបស់ពិភពលោក ក៏បានបង្កើតកំណត់ត្រាសីតុណ្ហភាពថ្មីផងដែរ ជាហេតុបង្កើនក្តីព្រួយបារម្ភអំពីផលប៉ះពាល់លើ អាកាសធាតុ ជីវិតសមុទ្រ និងសហគមន៍ឆ្នេរសមុទ្ររបស់ភពផែនដី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ខែកក្កដា ឆ្នាំ២០២៣ នឹងក្លាយជាខែក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រភពផែនដី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន