Connect with us

ព័ត៌មានអន្ដរជាតិ

លេចធ្លាយសារធាតុអាហ្សូតរាវក្នុងរោងចក្រមួយនៅអាមេរិក ស្លាប់កម្មករ ៦ នាក់ និងប៉ះពាល់រាប់រយនាក់

បានផុស

នៅ

អ្នកនាំពាក្យប្រព័ន្ធសុខាភិបាល Northeast Georgia (NGHS) លោក Beth Downs បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីការលេចធ្លាយសារធាតុអាហ្សូតរាវនៅឯរោងចក្របសុបក្សី Prime Pak Foods ក្នុងទីក្រុង Gainesville រដ្ឋ Georgia ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា មនុស្សចំនួន ៥ នាក់បានស្លាប់នៅកន្លែងកើតហេតុរីឯម្នាក់ទៀតបានស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ខណៈកម្មករជាច្រើននាក់រងផលប៉ះពាល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកនាំពាក្យសេវាកម្មពន្លត់អគ្គីភ័យទីក្រុង Hall County លោក Zach Brackett បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ និង ១២ នាទីព្រឹក (ម៉ោងនៅអាមេរិក) ហើយក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ។

ទន្ទឹមនោះយ៉ាងហោចណាស់អ្នកពន្លត់អគ្គិភ័យចំនួន ៥ នាក់ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ចំណែកឯបុគ្គលិករោងចក្រចំនួន ១៣០ នាក់ត្រូវបានដឹកទៅកាន់ព្រះវិហារក្បែរនោះដើម្បីពិនិត្យ និងព្យាបាលដោយក្រុមគ្រូពេទ្យ ខណៈដែលបុគ្គលិកមួយចំនួនទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យធំក្នុងក្រុង ។

បើយោងតាមមន្រ្តីទីក្រុង Hall County បានឲ្យដឹងថា ស្របពេលជាមួយគ្នានេះកន្លែងជាច្រើននៅក្នុងតំបន់ជុំវិញរោងចក្រត្រូវបានបិទរួមទាំងសាលាបឋមសិក្សាក្បែរនោះផងដែរ បើទោះបីជាការលេចធ្លាយនេះត្រូវបានគ្រប់គ្រងក៏ដោយ ។

គួរបញ្ជាក់ថា មូលហេតុនៃការលេចធ្លាយនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ សហរដ្ឋអាមេរិក ប្រកាសអាសន្នអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល

ចុចអាន ៖ មេប៉ូលិសវិមានកាពីតូលចេញមុខសុំទោសចំពោះការបរាជ័យទប់ស្កាត់កុបកម្មថ្ងៃ ៦ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម