វប្បធម៌ ជំនឿ
ក្លិនទឹកអប់បន្ថែមភាពទាក់ទាញ ទៅតាមថ្ងៃកំណើតទាំង ៧
ទាក់ទងនឹងទឹកអប់ផ្ទាល់ខ្លួន យើងខ្ញុំជឿថាមនុស្សជាច្រើនមានទឹកអប់ក្នុងចិត្តដែលស្រលាញ់ដាក់តាមកាបូបជាក់ជាមិនខាន។ ប៉ុន្តែយោងតាមជំនឿហុងស៊ុយ បើទឹកអប់ក្រអូបដូចនាំសំណាងដល់ខ្លួនឯងផងដែរ។
ខាងក្រោមនេះ គ្រូ ណុប នឹងនាំអ្នកអានទាំងអស់គ្នាទៅមើលថា តើមនុស្សកើតនៅថ្ងៃណាសក្តិសម ឬគួរប្រើទឹកអប់ប្រភេទអ្វីដែលជួយចម្រុងចម្រើននិងទាក់ទាញភេទផ្ទុយ។

កើតថ្ងៃអាទិត្យ
ខាងក្រៅគាត់មើលទៅដូចជាមនុស្សរឹងរូស ប៉ុន្តែតាមពិតទៅគាត់ជាមនុស្សឯកា ដែលត្រូវការនរណាម្នាក់នៅក្បែរគាត់។មនុស្សនេះគួរតែប្រើក្លិនឈើដែលផ្ដល់ឲ្យអារម្មណ៍បន្ធូរបានល្អ។ ប៉ុន្តែលាក់ដោយភាពកក់ក្តៅដែលនឹងបន្ថែមភាពទាក់ទាញដល់មនុស្សថ្ងៃអាទិត្យ ព្រមទាំងទាក់ទាញមនុស្សផ្សេងចង់នៅជិត។
មនុស្សដែលកើតនៅថ្ងៃច័ន្ទ
ធ្វើជាអ្នកនិយាយ និងចរចា។ ប៉ុន្តែម៉្យាងវិញទៀត គាត់ជាមនុស្សស្លូតបូត ក្រៀមក្រំ ឆ្លាត ងាយចុះចូល គួរតែប្រើក្លិនផ្កា ដែលនឹងជួយបន្ថែមភាពស្រស់ស្រាយ ភាពលេងសើច និងមនោសញ្ចេតនា ឲ្យកាន់តែលេចធ្លោ ដែលនឹងអាចជួយលើកកម្ពស់បុគ្គលិកលក្ខណៈរបស់មនុស្សនៅថ្ងៃច័ន្ទផងដែរ។
កើតថ្ងៃអង្គារ
ឆ្លាត និងមានសមត្ថភាព។ ប៉ុន្តែពេលខ្លះពួកគេមិនចេះអត់ធ្មត់ ឆាប់ខឹង និងចូលចិត្តគិតអវិជ្ជមាន គួរប្រើក្លិនក្រអូបស្រស់ (Aquatic) ដែលរំឮកដល់ឆ្នេរ និងសមុទ្រ។ នេះនឹងជួយធ្វើឲ្យមនុស្សថ្ងៃអង្គារមានបុគ្គលិកលក្ខណៈសាមញ្ញប៉ុន្តែឆើតឆាយមើលទៅល្អក្នុងអារម្មណ៍ល្អនិងមានទស្សនៈវិជ្ជមាន។
កើតនៅថ្ងៃពុធ
មានទម្លាប់និយាយត្រង់ៗ មិនសាំញាំច្រើន គួរប្រើទឹកអប់ គ្រឿងក្រអូប (Oriental/Amber/Spicy) ជាមួយនឹងក្លិនក្រអូបដ៏កក់ក្តៅនៃគ្រឿងទេស និងឱសថបន្ថែមជម្រៅដ៏ស្រទន់ដល់ថ្ងៃពុធ។ ជាពិសេសជួយទាក់ទាញ និងបង្កើនភាពល្បិចនៃភេទផ្ទុយ។
មនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍
បុគ្គលិកលក្ខណៈពីរ ល្អ, អាក្រក់ ជារឿយៗ អារម្មណ៍ប្រែប្រួល គួរប្រើទឹកអប់ក្លិនស្បែក (Leather) ដែលនឹងផ្តល់នូវអារម្មណ៍នៃភាពរឹងមាំ លាយឡំជាមួយភាពទន់ភ្លន់ជាមួយគ្នា។ លើសពីនេះវាក៏ជួយបង្កើនភាពទាក់ទាញ ធ្វើឲ្យមនុស្សនៅថ្ងៃព្រហស្បតិ៍ មើលទៅស្ងប់ស្ងាត់ និងអាថ៌កំបាំង។
មនុស្សកើតថ្ងៃសុក្រ
ជាមនុស្សស្ងៀមស្ងាត់ កម្រនិយាយស្តី ហើយមនុស្សដទៃតែងតែឃើញគាត់ដូចក្រអឺតក្រទម ដូច្នោះគួរប្រើក្លិនផ្លែឈើ (Fruity) មកជួយបន្ថែមភាព Cute ស្វាហាប់ និងពោរពេញដោយថាមពលវិជ្ជមាន ធ្វើឲ្យមនុស្សនៅថ្ងៃសុក្រជាមនុស្សដែលមានគេស្រលាញ់ច្រើន។
មនុស្សកើតថ្ងៃសៅរ៍
គាត់មានស្ទីលផ្ទាល់ខ្លួន ប៉ុន្តែមានទម្លាប់ធ្វើអ្វីមួយអាស្រ័យលើអារម្មណ៍ រហូតញៀននឹងការខ្ជិលញឹកញាប់ គួរប្រើក្លិនផ្អែម និងជូរ (ក្រូចឆ្មារ) ដែលនឹងលើកទឹកចិត្តមនុស្សថ្ងៃសៅរ៍ មានភាពស្វាហាប់ ប្រុងប្រយ័ត្ន និងដោះលែងគំនិតអាក្រក់ៗខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ ក្លិនដែលល្អបំផុតគឺជាក្លិនដែលអ្នកចូលចិត្តជាងគេ។ ប៉ុន្តែអ្នកក៏អាចសាកល្បងជាមួយក្លិនផ្សេងៗ រហូតដល់រកឃើញក្លិនក្រអូបដែលសក្តិសមនឹងអ្នក៕

គ្រូ ណុប
ចុចអាន៖លេខ ៨ ជាលេខនាំសំណាង មានន័យថា ទ្រព្យសម្បត្តិហូរចូលមក និងភាពរុងរឿងក្នុងជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


