ជីវិតកម្សាន្ដ
បុរសគប់ទឹកកកលើ ជី ដេវីត ធ្វើលិខិតលាយលក្ខណ៍អក្សរ សុំទោសជាថ្មីម្តងទៀត
នេះអាចចាត់ទុកថាជាគំរូមួយដែលបង្ហាញពីទំនួលខុសត្រូវ និងទទួលស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តខុសចំពោះអ្នកដទៃ ខណៈបុរសគប់ទឹកកក លើតារារ៉េបលោក ជី ដេវីត បានធ្វើលិខិតលាយលក្ខណ៍អក្សរសុំទោសតារាចម្រៀងរូបនេះជាថ្មី បន្ទាប់ពីចេញការសុំទោសម្តងរួចមកហើយនោះ។

លោក ឃី ឆាយឡេង បានបង្ហោះរូបភាពដែលក្នុងដៃមានកាន់លិខិតសុំទោសលោក ជី ដេវីដ ដូច្នេះថា «ខ្ញុំបាទ ឃី ឆាយឡេង ជាម្ចាស់គណនីហ្វេសបុក ឈ្មោះ Chhayleng KHY សូមធ្វើការទទួលនូវកំហុសគ្រប់យ៉ាងដែលខ្ញុំបាទ បានប្រព្រឹត្តទៅលើលោក ងួន ចាន់ដេវីត (Dit Way) និងធ្វើការសុំទោសជាសាធារណៈ តាមរយៈលិខិតលាយលក្ខណ៍អក្សរនេះដល់លោក ងួន ចាន់ដេវីត (Dit Way) និងអ្នកគាំទ្ររបស់លោក ព្រមទាំងសិល្បករ សិល្ប ការិនី នៅក្នុងវិស័យសិល្បៈទាំងមូល»។
លោក ឃី ឆាយឡេង បានបញ្ជាក់ថា “ខ្ញុំបាទសូមធ្វើការអះអាង និងសន្យាថា ខ្ញុំបាទនឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្ដីថ្លៃថ្នូរទាំងឡាយដែលជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើក្នុងករណីមានទង្វើបែប នេះកើតឡើងបន្តទៀត ខ្ញុំបាទនឹង ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយលិខិតនេះត្រូវបានធ្វើ ឡើងដោយឆន្ទៈ និងស្មារតីទទួលកំហុសរបស់ខ្ញុំបាទផ្ទាល់ដោយគ្មានការបង្ខិតបង្ខំ និងគំរាមកំហែងពីអ្នក ណាឡើយ”។


ជាមួយគ្នានេះ លោក ឃី ឆាយឡេង ក៏បានអរគុណ ដល់លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ព្រមទាំងក្រុមការងាររបស់គាត់ដែលបានអនុគ្រោះដល់រូបលោកផងដែរ។
សូមរម្លឹកថា លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត កាលពីថ្មីៗកន្លងទៅ ត្រូវបានបុរសខាងលើគប់ទឹកកកពេលកំពុងច្រៀងលើឆាកនៅក្នុងផាប់មួយកន្លែងនាខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី២៩ ឈានចូល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅបង្កការភ្ញាក់ផ្អើល៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


