កីឡា
Premier League បញ្ជាក់ថា ក្លិប៥អាចមានសិទ្ធិលេងUCLរដូវកាលក្រោយ
ប្រវត្តិសាស្រ្តអាចត្រូវបានធ្វើឡើងក្នុងរដូវកាល២០២៤-២៥ សម្រាប់ក្លិបបាល់ទាត់នៅលីគកំពូលអង់គ្លេស (Premier League) ដែលមានចំនួន៥ក្លិបអាចទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់ Champions League។
ការផ្លាស់ប្តូរទម្រង់សម្រាប់រដូវកាលឆ្នាំ២០២៤-២៥ ឃើញក្រុមចំនួន៣៦ ចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធ ‘Swiss League’ ដែលអនុញ្ញាតឱ្យមានកៅអីបន្ថែមសម្រាប់បែងចែកឱ្យប្រទេសទាំង២ ដែលក្លិបរបស់ពួកគេធ្វើបានល្អបំផុតនៅគ្រប់ការប្រកួតរបស់ UEFA។

ដើម្បីឱ្យរឿងនេះកើតឡើង ក្លិបអង់គ្លេសនៅក្នុងយុទ្ធនាការឆ្នាំនេះ នឹងត្រូវធ្វើឱ្យបានល្អក្នុងចំណោមពាន Champions League, Europa League និង Europa Conference League។
ជាប្រពៃណី មានតែក្លិបចំនួន ៤ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League តាមកម្រិតលីគរបស់ពួកគេ។
ពេលមួយ ទោះបីជាក្រុម Premier League ចំនួន៥ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានដ៏ធំនៅអឺរ៉ុបនៅពេលដែល Liverpool លើកពាន Champions League ក្នុងរដូវកាល២០០៥ ប៉ុន្តែក្នុងលីគក្រុមនេះបានបញ្ចប់ចំណាត់ថ្នាក់នៅក្រៅក្រុមកំពូលទាំង៤។
កាលពីរដូវកាលមុន Manchester City ឈ្នះ Champions League ទល់នឹង Inter Milan ខណៈ West Ham បានយកឈ្នះ Fiorentina ដើម្បីលើកពាន Europa Conference League។ លទ្ធផលនៅអឺរ៉ុបដែលគ្រប់គ្រាន់សម្រាប់ក្រុមទី៥ មានសិទ្ធិទទួលបានច្បាប់ថ្មីត្រូវបានអនុវត្តសម្រាប់យុទ្ធនាការរដូវកាលក្រោយ។

ការផ្លាស់ប្តូរច្បាប់នេះពិតជាអាចឃើញក្លិបចំនួន ៧មានសិទ្ធិចូលរួម បើទោះបីជាតម្រូវឱ្យអ្នកឈ្នះពានរង្វាន់ Champions League និង Europa League មកពី Premier League ហើយក្រុមទាំងពីរបញ្ចប់ក្នុងលីគនៅក្រៅក្រុមកំពូលទាំង៥ក៏ដោយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


