ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំតំបន់ទន្លេអុំ ជាតំបន់ទេសចរណ៍ ក្នុងឆ្នាំ២០២៤
រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងរៀបចំស្ថាបនាសំណង់នានាលើទីតាំងផ្ទៃដីទន្លេអុំ ដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ និងសក្តិសមជាទីក្រុងជាប់ចំណាត់ថ្នាក់ផ្ការំដួលបីទង។

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានមានប្រសាសន៍ថា បច្ចុប្បន្ន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំគម្រោងអភិវឌ្ឍតំបន់ទន្លេអុំ ក្នុងឆ្នាំ២០២៤ ដោយបានឱ្យមន្ត្រីជំនាញចុះសិក្សាលើផ្ទៃដីប្រមាណជិត ៤០ហិចតា ស្ថិតក្នុងក្រុងកំពង់ចាមនេះ ដើម្បីអភិរក្សតំបន់មួយនេះ ប្រែក្លាយជាកន្លែងទេសចរណ៍នាពេលអនាគត។

លោក ស្រី សុភ័ក្ត្រ មានប្រសាន៍បន្ថែមទៀតថា គម្រោងអភិវឌ្ឍទន្លេអុំនេះ គឺនឹងចាប់អនុវត្តន៍ នៅឆ្នាំក្រោយ ឆ្នាំ២០២៤ ដោយពង្រីកផ្លូវជុំវិញទន្លេអុំ និងសាងសង់ច្រាំងទន្លេអុំ ជាបេតុង ធ្វើកន្លែងអង្គុយជាថ្នាក់ៗ ដូចពហុកីឡាដ្ឋានជុំវិញ, សាងសង់វេទិកាតុបតែងលម្អ និងក្នុងផ្ទៃទន្លេអុំទាំងមូល ត្រូវផ្ទុកទឹកយ៉ាងតិចកម្ពស់ ៣ម៉ែត្រ និងអាចអុំទូកលេងកម្សាន្តបាន។

គម្រោងអភិវឌ្ឍទន្លេអុំ ក្រុងកំពង់ចាមនេះ ក៏មានការដាំកូនឈើជុំវិញទន្លេនេះ ជាពិសេសធ្វើការពង្រីកផ្លូវជាតិលេខ៧ ចាស់ ចាប់ពីរង្វង់មូល១-៧៩ ដល់ផ្លូវជាតិលេខ៧ ថ្មី ជិតរង្វង់មូលនាគព័ន្ធ ដើម្បីឱ្យភ្ញៀវចូលមកដល់ និងមានការទាក់ទាញមកលេងកម្សាន្ត សប្បាយរីករាយ ក្លាយជាទីក្រុងទេសចរណ៍៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


