ព័ត៌មានជាតិ
ក្រសួងបរិស្ថានមាន ៦ អគ្គនាយកដ្ឋានចំណុះ ដឹកនាំដោយរដ្ឋមន្រ្តីវ័យក្មេង សាយ សំអាល់
ក្រសួងបរិស្ថានត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូបនិងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នក្រសួងបរិស្ថានមានលោក សាយ សំអាល់ ជារដ្ឋមន្រ្តី។

ក្រសួងបរិស្ថានមានរចនាសម្ព័ន្ធដូចខាងក្រោម៖
ក- អង្គភាពថ្នាក់ជាតិ
– ខុទ្ទកាល័យរដ្ឋមន្ត្រី
– អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
– អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត
– អគ្គនាយកដ្ឋានគាំពារបរិស្ថាន
– អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ
– អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
– អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន
– អគ្គាធិការដ្ឋាន
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង
– នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
ខ- អង្គភាពថ្នាក់ក្រោមជាតិ
– មន្ទីរបរិស្ថានរាជធានី ខេត្ត។
គ. គ្រឹះស្ថានសាធារណៈរដ្ឋបាលនិងសហគ្រាសសាធារណៈ
– គ្រឹះស្ថានសាធារណៈរដ្ឋបាលនិងសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងបរិស្ថាន។
ក- អង្គភាពថ្នាក់ជាតិ
ខុទ្ទកាល័យរដ្ឋមន្ត្រី
ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងបរិស្ថានទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុជាសេនាធិការឱ្យក្រសួងបរិស្ថាន ក្នុងការដឹកនាំ គ្រប់គ្រង និង សម្របសម្រួលកិច្ចការរដ្ឋបាលទូទៅ បុគ្គលិក ហិរញ្ញវត្ថុ សហប្រតិបត្តិការ ទ្រព្យសម្បត្តិរដ្ឋ និងការកសាងផែនការ ថវិកា។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាល
– នាយកដ្ឋានធនធានមនុស្ស
– នាយកដ្ឋានផែនការ ថវិកា និងសហប្រតិបត្តិការ
– នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យ។
អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ
អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្របំពេញមុខងារ ជាសេនាធិការឱ្យក្រសួងបរិស្ថាន ក្នុង ការរៀបចំនិងតាមដានការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព។
អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រមាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
– នាយកដ្ឋានប្រែប្រួលអាកាសធាតុ
– នាយកដ្ឋានសេដ្ឋកិច្ចបៃតង
– នាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
– នាយកដ្ឋានជីវៈចម្រុះ។
អគ្គនាយកដ្ឋានគាំពារបរិស្ថាន
អគ្គនាយកដ្ឋានគាំពារបរិស្ថាន ជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការគ្រប់គ្រងនិងសម្របសម្រួលកិច្ចគាំពារបរិស្ថាន។
អគ្គនាយកដ្ឋានគាំពារបរិស្ថាន មាននាយកដ្ឋានចំណុះនិងមន្ទីរពិសោធន៍មួយដែលមានថ្នាក់ស្មើនាយកដ្ឋានដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
– នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ
– នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក
– នាយកដ្ឋានគ្រប់គ្រងសំណល់រឹង
– នាយកដ្ឋានគ្រប់គ្រងសំណល់រឹង
– នាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់
– នាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់
– មន្ទីរពិសោធន៍។
អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ
អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការគ្រប់គ្រងនិងសម្របសម្រួលការងារអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងប្រកបដោយចីរភាព ក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
-នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ
-នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប
-នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប
– នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប
– នាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ
– នាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់។
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការគ្រប់គ្រង និងសម្របសម្រួលការងារអភិវឌ្ឍសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងការពារនិងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់ការពារធម្មជាតិ។
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
– នាយកដ្ឋានជីវភាពសហគមន៍
– នាយកដ្ឋានតំបន់បេតិកភណ្ឌ
– នាយកដ្ឋានទេសចរណ៍ធម្មជាតិ។
អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន
អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ជាសេនាធិការឱ្យក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រង ទិន្នន័យបរិស្ថាននិងដឹកនាំសម្របសម្រួលការងារអប់រំ និងការផ្សព្វផ្សាយព័ត៌មានបរិស្ថានព្រមទាំងចាត់ចែងរៀបចំព្រឹត្តិការណ៍បរិស្ថានសំខាន់ៗ។
អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានមាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
– នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ
– នាយកដ្ឋានអប់រំបរិសា្ថន
– នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន
– នាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត។
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋានជាសេនាធិការឱ្យក្រសួងបរិស្ថានលើការងារអធិការកិច្ចនិងអភិបាលកិច្ចល្អ។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុងទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួងនិងសហគ្រាសសាធារណៈ។
នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងកិច្ចការពាក់ព័ន្ធ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
ខ- អង្គភាពថ្នាក់ក្រោមជាតិ
អង្គភាពថ្នាក់ក្រោមជាតិ
នៅតាមរាជធានីខេត្តនីមួយៗ មានមន្ទីរបរិស្ថានរាជធានីខេត្តចំនួនមួយ ដែលទទួលបន្ទុកអនុវត្តនិង សម្របសម្រួលសកម្មភាពនានារបស់ក្រសួង។ ការរៀបចំនិងការប្រព្រឹត្តទៅនៃមន្ទីរបរិស្ថានរាជធានីខេត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
គ. គ្រឹះស្ថានសាធារណៈរដ្ឋបាលនិងសហគ្រាសសាធារណៈ
គ្រឹះស្ថានសាធារណៈរដ្ឋបាលនិងសហគ្រាសសាធារណៈនានាដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងបរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


