ជីវិតកម្សាន្ដ
ឌីជេ សូដា ធ្លាប់ត្រូវចោរប្លន់រំលោភ កាលអាយុ ៦ឆ្នាំ
កាលពីមួយសប្ដាហ៍មុន ឌីជេ សូដា ត្រូវគេលូកលាន់កេរ្តិ៍ខ្មាសនៅមហោស្រពតន្ត្រីប្រទេសជប៉ុន រហូតធ្វើឱ្យនាងមិនអាចទ្រាំបាន ដោយចេញមកទម្លាយអារម្មណ៍ក្រៀមក្រំដែលត្រូវគេបំពានប្រាប់ដល់មហាជន ប៉ុន្តែបែរជាត្រូវទស្សនិកជនមួយចំនួនរិះគន់នាងថា មកពីនាងស្លៀកពាក់សិចស៊ីពេក ទើបមានរឿងបែបនេះកើតឡើង។

ដោយចេះតែទទួលមតិរិះគន់មិនឈប់ ថ្មីៗនេះតារាស្រីកូរ៉េខាងត្បូង សុខចិត្តទម្លាយការពិតដែលលាក់ទុកអស់ជាច្រើនមកហើយថា កាលពីអាយុ ៦ឆ្នាំ នាងត្រូវបានចោរប្លន់រំលោភសេពសន្ទវៈរហូតបានសសម្រេច។ ជាមួយនឹងការលាតត្រដាងរឿងអាម៉ាស់ក្នុងជីវិត តារាវ័យ ៣៥ឆ្នាំរូបនេះ ស្នើឱ្យបញ្ឈប់វប្បធម៌នៃការស្តីបន្ទោសលើជនរងគ្រោះតទៅទៀត បូករួមទាំងនាងផងដែរ ដែលបានក្លាយជាជនរងគ្រោះទាំងអតីតកាល និងក្នុងពេលបច្ចុប្បន្ន។

សរសេរនៅលើបណ្ដាញសង្គម ឌីជេ សូដា បានឱ្យដឹងថា “កាលពីខ្ញុំអាយុ ៦ឆ្នាំ ឪពុកម្តាយរបស់ខ្ញុំទៅធ្វើការ ដោយទុកឱ្យខ្ញុំនៅផ្ទះតែម្នាក់ឯង ហើយខ្ញុំត្រូវចោរប្លន់ចាប់រំលោភ។ ពេលនោះខ្ញុំបានកុហកឪពុកម្តាយថា ខ្ញុំប៊ិះនឹងត្រូវចោរប្លន់ ប៉ុន្តែខ្ញុំមិនបានបើកទ្វារឱ្យចោរទេ ព្រោះកាលណោះខ្លាចពួកគាត់ឈឺចាប់” ។

ក្នុងហេតុការណ៍ដ៏តក់ស្លុតនោះបានធ្វើឲ្យនាងទទួលអារម្មណ៍ថាខ្លួនត្រូវបានគេរើសអើង ដូច្នេះទើបបានជានាងរស់នៅដោយលាក់បាំងវារហូតមក មិនធ្លាប់ប្រាប់នរណាម្នាក់សោះ។
ឌីជេ សូដា បន្ថែមថា តាំងពីចូលរៀនមកនាងធ្លាប់រងនូវការបៀតបៀនផ្លូវភេទ និងការធ្វើបាបរាងកាយជាច្រើនដង ហើយនាងតែងតែព្យាយាមលាក់បាំង ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។ ចំណែករឿងកាលពីសប្ដាហ៍មុន ដំបូងឡើយ នាងពិតជាមានការព្រួយបារម្ភថា ការបង្ហោះរបស់នាងលើការបៀតបៀនផ្លូវភេទនៅឯពិធីមហោស្រព Osaka Music Circus នឹងប៉ះពាល់ដល់ការងាររបស់នាងនាពេលអនាគត នៅប្រទេសជប៉ុន ប៉ុន្តែអ្នករៀបចំកម្មវិធីបានធានានឹងគាំទ្រនាង ទើបនាងហ៊ានលាតត្រដាងការពិត។

ជាចុងក្រោយ ឌីជេដ៏មានប្រជាប្រិយរូបនេះ បដិសេធថា ខ្លួនរៀបរាប់អតីតកាលដ៏ឈឺចាប់ មិនមែនចង់បានចំណាប់អារម្មណ៍អ្វីទាំងអស់ នាងគ្រាន់តែសង្ឃឹមថា មហាជនឈប់បន្ទោសជនរងគ្រោះ និងរួមគ្នាប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឌីជេ សូដា ឆ្លើយតបនឹងមតិផ្លែផ្កាថា នាងស្លៀកពាក់សិចស៊ីពេក ទើបគេហ៊ានស្ទាបដើមទ្រូង
ចុចអាន៖ តារាចម្រៀង Harry Styles ចេញលក់ទឹកអប់ដុតអារម្មណ៍ផ្លូវភេទ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


