ព័ត៌មានជាតិ
ឃាត់ខ្លួនបានហេីយអ្នកទោសដែលជាមេក្លោងគ្រឿងញៀន ក្រោយជនបិទមុខភ្ជង់រំដោះនៅសៀមរាប
កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានតាមប្រម៉ាញ់ និងឃាត់ខ្លួនមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស ៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន២លើក ហើយមានក្រុមជនបិទមុខ ៦នាក់ បានជួយរំដោះគេចខ្លួននៅមន្ទីពេទ្យធ្មេញមួយកន្លែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មានបទល្មើសមួយបានកើតឡើង ដោយមានក្រុមឧក្រិដ្ឋជនបើកបររថយន្ត Lexus មកភ្ជង់រំដោះអ្នកទោស ទីតាំងកើតហេតុនៅកន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប៉ុន្តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាជធានី ខេត្ត បានសហការក្នុងប្រតិបត្តិការស៊ើបអង្កេតជុំវិញរឿងរ៉ាវក្រុមបិទមុខរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារខេត្តសៀមរាបចំនួន ៥២ឆ្នាំ ហើយមេក្លោងរូបនេះទើបតែឃុំខ្លួននៅពន្ធនាគារបានរយៈពេល ១៤ឆ្នាំប៉ុណ្ណោះ ។

មកដល់ថ្ងៃទី២២ ខែសីហាឆ្នាំ ២០២៣នេះ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនមនុស្ស ៧នាក់ដែលជាក្រុមជនបិទមុខដែលធ្វើសកម្មភាពរំដោះអ្នកទោសដែលជាមេក្លោង។ ក្រោយពេលកម្លាំងសមត្ថកិច្ចខំប្រឹងប្រែងស៊ើបអង្កេតដើម្បីតាមស្វែងរក ទីបំផុតអាចឃាត់ខ្លួនមេក្លោងដែលត្រូវបានរំដោះនោះ នៅឯខេត្តព្រះវិហារ។
បច្ចុប្បន្នកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងបញ្ជូនខ្លួនពិរុទ្ធជន ជាមេក្លោងរូបនេះទៅកាន់ទៅមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ សុខា
ចុចអាន៖ អ្នកទោសដែលត្រូវគេរំដោះ ជាមេជួញដូរគ្រឿងញៀន ជាប់ទោស ៥២ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


