ព័ត៌មានជាតិ
តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីស្លាកលេខយានយន្ត ភ្នំពេញ បានដែរឬទេ?
ម្ចាស់យានយន្តដែលមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានស្លាកលេខភ្នំពេញ លុះត្រាតែម្ចាស់យានយន្តនោះ មានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ ដោយតម្រូវឱ្យភ្ជាប់នូវសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ បន្ថែមលើឯកសារចាំបាច់មួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបាន ទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ដូចនេះ ដើម្បីបានស្លាកលេខភ្នំពេញ ត្រូវយកឯកសារចាំបាច់ខាងលើ ភ្ជាប់ជាមួយបង្កាន់ដៃពន្ធយានយន្ត លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (អាចស្នើសុំបានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី)។ សម្រាប់ការចុះបញ្ជីនេះ ម្ចាស់យានយន្តដែលមានអត្តសញ្ញាណប័ណ្ណខេត្ត ក៏អាចទិញស្លាកលេខកម្ពុជាបានដែរ។
គួរបញ្ជាក់ថា ការចុះបញ្ជីយានយន្តនេះ អាចធ្វេីបាននៅតាមទីតាំងដែលកំណត់ដោយក្រសួង ដូចជានៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ឬ ហាងលក់យានយន្តដែលមានសិទ្ធិចុះបញ្ជីជាមួយក្រសួង៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល