កីឡា
ភ្នំពេញក្រោនបន្តការងារធ្ងន់ស្ថិតនៅពូល F មានទាំងក្រុមពីអូស្ត្រាលី AFC Cup វគ្គចែកពូល
បន្ទាប់ពីទទួលបានជោគជ័យនៅវគ្គជម្រុះបឋម និងវគ្គ Playoff តំបន់អាស៊ានមក ក្រុមជងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន មានភារកិច្ចធ្ងន់បន្តទៀតហើយក្នុងពានរង្វាន់ AFC Cup ២០២៣-២៤។

ការចាប់ឆ្នោតនៅរសៀលថ្ងៃទី២៤ ខែសីហានេះ ជាលទ្ធផល ក្រុមភ្នំពេញក្រោនស្ថិតនៅ F ដែលមានក្រុមខ្លាំងៗដូចជា Dynamic Herb Cebu FC (ហ្វីលីពីន) Macarthur FC (អូស្ត្រាលី) និង Shan United FC (មីយ៉ាន់ម៉ា)។
សម្រាប់ការប្រកួតវគ្គចែកពូលពានរង្វាន់លំដាប់ទី២ទ្វីបអាស៊ី នេះមានក្រុមចំនួន៣៦ទទួលបានសិទ្ធិ និងជាប់មកវគ្គសន្សំពិន្ទុក្នុងពូលនេះ។ ការប្រកួតត្រូវបានបែងចែកជា៩ពូលដែលក្នុងមួយពូលមាន៤ក្រុម។
សម្រាប់ការប្រកួតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែថាតើប្រទេសណាជាម្ចាស់ផ្ទះនៃពូលនីមួយៗ ឬក៏ការប្រកួតក្នុងដី និងក្រៅដី ខណៈកាលពីឆ្នាំ២០២២ មានប្រទេសមួយទទួលធ្វើម្ចាស់ផ្ទះក្នុងពូលមួយ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


