ព័ត៌មានជាតិ
ធ្យូប កាហ្វេ សម្ពោធជាផ្លូវការសាខាបាត់ដំបង ជាសាខាខេត្តដំបូងគេបង្អស់ បន្ទាប់ពីសាខាទាំង ៣២ នៅទូទាំងរាជធានីភ្នំពេញ
នៅថ្ងៃទី ២៧ សីហា ២០២៣ ធ្យូប កាហ្វេ ដែលជាក្រុមហ៊ុនយីហោម៉ាកខ្មែរល្បីមួយបង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូប ក្នុងឆ្នាំ ២០១៧ បានបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួនស្ថិតទៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងក្រុងបាត់ដំបង ដែលជាតំបន់មានសក្ដានុពលខ្លាំងក្នុងវិស័យអាជីវកម្ម និង ទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ដ្រខេត្តតាកែវ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និង លោកជំទាវ ជាភ្ញៀវកិត្តិយសសម្រាប់អង្គពិធីទាំងមូល។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា “នៅទឹកដីខេត្តបាត់ដំបងបច្ចុប្បន្នមានសក្ដានុពលកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ និង វិស័យផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានកំណត់យកជាខេត្តស្ថិតក្នុងប៉ូលទី ៤ ក្នុងវិស័យសេដ្ឋកិច្ចជាតិ។” លោកបានបន្ដទៀត “សូមស្វាគមន៍ និង អបអរសាទរម្ចាស់ហាង ធ្យូប កាហ្វេ ដែលទើបនឹងបើកសម្ពោធជាផ្លូវការនៅលើទឹកដីខេត្តបាត់ដំបងនេះ ហើយក៏នឹងបន្ដគាំទ្រដល់អ្នកវិនិយោគមកដាក់ទុនរកស៊ីនៅខេត្តនេះជាបន្តបន្ទាប់ផងដែរ។”

កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា ក្រុមហ៊ុន ធ្យូប កាហ្វេ មានប្រសាសន៍ថា “ធ្យូប កាហ្វេ របស់យើងបច្ចុប្បន្នមានសរុបទាំងអស់ ៣២ សាខាទូទាំងរាជធានីភ្នំពេញ។ ដោយបានមើលឃើញការដឹកនាំយ៉ាងល្អរបស់ថ្នាក់ដឹកនាំកំពូល និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្រុមហ៊ុនបានសម្រេចចិត្តបើកដំណើរការសាខានៅខេត្តបាត់ដំបងដែលជាសាខាដំបូងនៅតាមបណ្ដាខេត្ត ជាក្រុងមួយដែលមានសក្ដានុពលខ្លាំងលើវិស័យពាណិជ្ជកម្ម និង ទេសចរណ៍។” កញ្ញាបន្ដដោយធ្វើការអបអរសាទរសម្រាប់ការបើកសម្ពោធជាផ្លូវការនៅក្នុងថ្ងៃនេះដែលមានលោកស្រី ចាន់ សុជាតា ជាម្ចាស់ និង សូមជូនពរលោកស្រី ព្រមទាំងក្រុមគ្រួសារទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។

ក្រោយពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការក្រោមអធិបតីភាពរបស់ លោក ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ដ្រខេត្ត តាកែវ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង និងលោកជំទាវ ធ្យូប កាហ្វេ សាខាបាត់ដំបង ក៏បានបន្ដសកម្មភាពការបើកសម្ពោធជាផ្លូវការរបស់ខ្លួនដោយបានធ្វើការចែកកាដូជូនដល់អតិថិជនរហូតដល់ទៅ ៩៩៩ រង្វាន់ នាថ្ងៃបន្ទាប់ ទី ២៨ សីហា ២០២៣ ដែលមានអតិថិជនមកចូលរួមយ៉ាងកុះករតាំងពីព្រឹករហូតដល់យប់។

ធ្យូប កាហ្វេ ត្រូវបានគាំទ្រ និង មានការពេញនិយមយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ កាហ្វេថ្នល់ ផ្ទុះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យបងប្អូនសិស្សានុសិស្ស បុគ្គលិកធ្វើការ និង អាជីវករគ្រប់ទិសទីចាប់តាំងពីថ្ងៃបើកហាងដំបូងរហូតមកទល់បច្ចុប្បន្ន។ តាមពិតទៅ កាហ្វេថ្នល់ ពាក្យខ្លីសម្រាប់កាហ្វេតាមចញ្ចើមថ្នល់ គឺជាប្រភេទកាហ្វេទឹកដោះគោទឹកកក និងជាកាហ្វេប្រចាំហាងរបស់យើងផងដែរ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់តាមរសជាតិប្រជាជនកម្ពុជា។ លើសពីនេះ ក្រុមហ៊ុនមានសន្ទុះលូតលាស់អភិវឌ្ឍទៅមុខយ៉ាងគួរឲ្យកត់សម្គាល់ ព្រោះក្រុមការងារបានប្រកាន់ទៅលើពាក្យស្លោក រហ័ស តម្លៃសមរម្យ និង គុណភាពខ្ពស់ ដែលមានចក្ខុវិស័យបម្រើជូនអតិថិជននូវការស្វាគមន៍យ៉ាងកក់ក្ដៅ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មរហ័ស ជាមួយតម្លៃសមរម្យ។ ដោយផ្អែកលើពាក្យស្លោក និង ចក្ខុវិស័យនេះហើយ ទើបធ្វើឲ្យអតិថិជន និង ម្ចាស់អាជីវកម្មផ្ដល់ការជឿទុកចិត្ត និង មានការគាំទ្រយ៉ាងពេញទំហឹងមកកាន់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុនសន្យាថានឹងនៅតែបន្ដយកចិត្តទុកដាក់សម្រិតសម្រាំងទៅលើរសជាតិ គុណភាព និង សេវាកម្ម ដើម្បីឲ្យម៉ាកកាហ្វេក្នុងស្រុកទទួលបានការគាំទ្រកាន់តែខ្លាំងឡើងមួយកម្រិតទៀត។

គួបផ្សំផងដែរ អំឡុងពេលកំណើន នៃទីផ្សារកាហ្វេកាន់តែរីកដុះដាលខ្លាំង ធ្យូប កាហ្វេ ក៏មានផែនការគម្រោងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្តនានាដែលមានសក្ដានុពលជាច្រើនទៀតដូចជា កំពង់សោម សៀមរាប ប៉ោយប៉ែត និង ខេត្តកំពតជាដើម ដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជនទាំងអស់ និង ពង្រឹងវិស័យម៉ាកកាហ្វេក្នុងស្រុកឲ្យកាន់តែមានភាពល្បីល្បាញទាំងក្នុងជាតិ និងអន្តរជាតិ៕










-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២០ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


