ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ឧបត្ថម្ភការព្យាបាលដល់កុមារម្នាក់មានជំងឺស្បែកធ្ងន់ធ្ងរ នៅខេត្តព្រៃវែង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភការព្យាបាលដល់កុមារាម្នាក់មានជំងឺស្បែកធ្ងន់ធ្ងរ ឱ្យទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។ បន្ទាប់ពីទទួលការព្យាបាលនៅវៀតណាម កុមារកម្ពុជានៅក្នុងខេត្តព្រៃវែងរូបនេះ មានស្ថានភាពបានធូរស្បើយជាងមុនច្រើន។

ការជួយរបស់ឯកឧត្តម ឌី វិជ្ជា នេះ គឺក្រោយឃើញនូវដំណឹងអំពីកុមារាម្នាក់ឈ្មោះ ហេង កំពុងរស់នៅជាមួយឳពុកម្តាយមានជីវភាពខ្វះខាត និងមានជំងឺស្បែកធ្ងន់ធ្ងរ។ កាលសប្តាហ៍មុន ពោល គឺនៅថ្ងៃទី២០ ខែសីហា ឯកឧត្តម ឌី វិជ្ជា បានចាត់ក្រុមការងារចុះដល់ទីតាំងផ្ទះផ្ទាល់របស់គាត់ ដែលស្ថិតក្នុងខេត្តព្រៃវែង ដើម្បីជួយកុមារា ហេង ឱ្យបានទទួលបានការពិនិត្យ និងព្យាបាលជំងឺស្បែកធ្ងន់ធ្ងរ។

ឯកឧត្តម បានសម្រេចឱ្យក្រុមការងាររៀបចំការធ្វើដំណើរ និងនាំយកជំនួយឧបត្ថម្ភរបស់ឯកឧត្តម និងលោជំទាវ ទៅផ្តល់ដល់កុមារា ហេង ដើម្បីទៅពិនិត្យ និងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យ ប្រទេសវៀតណាម។ ក្រោយទទួលបានព្យាបាលនៅមន្ទីរពេទ្យវៀតណាម ឯកឧត្តម ឌី វិជ្ជា បានលើកឡើងដូច្នេះថា៖ «នៅថ្ងៃម្សិលមិញនេះ គាត់បានត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាព ជាមួយនឹងស្ថានភាពធូរស្បើយជាងមុនច្រើន និងបន្តលេបថ្នាំ និងលាបថ្នាំលើស្បែកដែលក្រុមគ្រូពេទ្យបានផ្តល់ឱ្យ»។ ជាមួយស្ថានភាពបានធូរស្បើយហើយនោះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ បានជូនពរកុមារា ហេង ឱ្យមានសំណាងល្អ។

នេះ មិនមែនជាលើកទី១ទេដែលឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ដល់ការជួយឧបត្ថម្ភដល់អ្នកជួបការលំបាក។ ជានិច្ចកាល ឯកឧត្តម និងលោកជំទាវ តែងតាំងយកចិត្តទុកដាក់ និងមានក្ដីអាណិតអាសូរដល់ប្រជាពលរដ្ឋ ជួបការលំបាកនានា ដោយបានផ្ដល់ការឧបត្ថម្ភជាថវិកា ជាសម្ភារៈផ្សេងៗដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយមិនមានការើសអើងអ្វីឡើយ៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


