KPT+
៥ ជំហានគិតល្អិតល្អន់ មុនចង់បើកអាជីវកម្មឡើងវិញក្នុងវិបត្តិកូវីដ
ជារឿងមួយដែលពិបាកវិភាគណាស់ដែរ សម្រាប់បណ្តាម្ចាស់អាជីវកម្ម ដែលចង់បើកអាជីវកម្មខ្លួនជាថ្មីដោយសុវត្ថិភាព និងយកបុគ្គលិកមកវិញ។
Kpt Plus នឹងណែនាំនៅគំរូ ៥ ជំហាន ដែលម្ចាស់អាជីវកម្មនានាតែគួរពិចារណា៖
១. ពិនិត្យឡើងវិញនូវលំហូរសាច់ប្រាក់
ការគំរាមកំហែងដោយរោគរាតត្បាត បានធ្វើឲ្យអន្តរាយដល់ការព្យាករត្រឹមត្រូវនូវលំហូរសាច់ប្រាក់របស់យើង។ មុនពេលបើកហាងវិញម្ដងទៀតត្រូវ ពិចារណាថា តើប្រាក់ចំណូលប៉ុន្មានដែលអាចរំពឹងថា សមហេតុផលនៅររយៈពេលពី ៣០ទៅ៦០ ថ្ងៃក្រោយ និងរហូតដល់ដំណាច់ឆ្នាំ ហើយតើយើងនឹងត្រូវចំណាយប៉ុន្មានក្នុងរយៈពេលនេះ។ បន្ទាប់មកត្រូវគិតពិចារណាថា តើយើងអាចទទួលបានប្រាក់កម្ចីទ្រព្យសម្បត្តិអាជីវកម្ម ឬធនធានផ្ទាល់ខ្លួន ដើម្បីគ្របដណ្ដប់ទេ?
២. រកមើលថាបុគ្គលិកណាគួរហៅមកវិញ
ដោយផ្អែកលើឧស្សាហកម្មនិងវិបត្តិ កម្លាំងពលកម្មមិនអាចនាំមកវិញម្តងទាំងអស់វិញភ្លាមៗទេ។ វិធាននៃការឃ្លាតឆ្ងាយពីសង្គម ការដាក់កម្រិតលើចំនួនអតិថិជន នឹងជះឥទ្ធិពលដល់យុទ្ធសាស្ត្ររកចំណូលឡើងវិញ។
ហើយបើទោះបីយើងអាចនាំ យកទាំងអស់គ្នាមកវិញក៏ដោយ អាជីវកម្មចាំបាច់ត្រូវធានាបាននូវនិរន្តរភាពសិន ។
៣. មិនរើសអើង
នៅពេលសម្រេចថា បុគ្គលិកណាត្រូវត្រឡប់មកវិញមុន ត្រូវប្រាកដថាយើងមិនមែនរើសដោយការរើសអើងពួកគេតាមស្រលាញ់ឬស្អប់ឡើយ។ត្រូវប្រាកដថារាល់ជម្រើសដែលធ្វើគឺសមហេតុផលសម្រាប់អាជីវកម្មមិនមែនផ្ទាល់ខ្លួន ។
៤. ក៏អាចគិតតាមរយៈស្ថានភាពគ្មានការងារធ្វើជាអទិភាព
នៅពេលនេះនិយោជិកកំពុងតែអត់ការងារធ្វើច្រើន។ ចូរធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីទទួលយកពួកគេ តែមើលលើអ្នកខ្វះឱកាសជាមុន។
៥. បង្កើតផែនការដើម្បីរក្សាសុវត្ថិភាព
មុនពេលនាំមនុស្សមកវិញ គិតឡើងវិញអំពីការិយាល័យ កន្លែងធ្វើការ និងប្រតិបត្តិការរបស់យើងដោយសុវត្ថិភាពនិងការឃ្លាតឆ្ងាយពីសង្គម បន្ទាប់មកស្វែងរកមធ្យោបាយច្នៃប្រឌិតដើម្បីដោះស្រាយតម្រូវការទាំងនេះ។ ក្រុមហ៊ុនក៏គួរតែមានផែនការសម្រាប់អនាម័យទីកន្លែង ធានាថាគ្រប់គ្នាបានពាក់ម៉ាសនៅកន្លែង និងតាមដានសីតុណ្ហភាពរបស់និយោជិក។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖americanexpress
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



