ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ។

អនុក្រឹត្យចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា គណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិ ដែលសរសេរអក្សរកាត់ថា គ.ស.ព.ស. ជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់កិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ធផល ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ មានតួនាទីភារកិច្ចដូចជា៖
-ធ្វើកិច្ចការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនា ពន្យល់ និងការពាររូបភាពវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា។
-ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និង លើកកម្ពស់កិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជាទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
-ជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឲ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល។
-ផ្តួចផ្ដើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទ សម្រាប់ពង្រឹងសាធារណមតិ
-សហការជាមួយបណ្តាញផ្សព្វផ្សាយ ដើម្បីចែករំលែកខ្លឹមសារ និងផ្សព្វផ្សាយបន្ត
-ធ្វើរបាយការណ៍ ស្តីពី សកម្មភាពការងាររបស់ គ.ស.ព.ស. ជូនប្រមុខរាជរដ្ឋាភិបាល
-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕





-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


