ព័ត៌មានជាតិ
រដ្ឋសភាកូរ៉េខាងត្បូង ត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងរដ្ឋសភារបស់កម្ពុជា
ប្រធានរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង បានអះអាងថា រដ្ឋសភារបស់ខ្លួន ត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងរដ្ឋសភារបស់កម្ពុជា។ ការអះអាងនេះ គ្រាដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលបានពិភាក្សាការងារជាមួយលោក គីម ជីន ព្យូ ប្រធានរដ្ឋសភាកូរ៉េ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ក្នុងជំនួបនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ប្រសាសសន៍ថា នីតិកាលទី ៧ នៃរដ្ឋសភា ជាចំណុចរបត់ដ៏សំខាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងប្រព្រឹត្តទៅដោយរលូន។ ព្រឹត្តិការណ៍នេះ គឺអាចធ្វើទៅបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូររៀបចំផែនការយ៉ាងប៉ិនប្រសប់ និងធ្វើការផ្លាស់ប្តូរអំណាចដោយរលូន។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី បានទទួលនូវការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ និងសមាជិករដ្ឋសភា ជាមេដឹកនាំវ័យក្មេង និងស្វាហាប់។
លោក គីម ជីន ព្យូ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏ដូចជារដ្ឋសភាកម្ពុជាទាំងមូល ដែលបានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក និងសហការី។ លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង ក៏បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានអង្គរដ្ឋសភាបោះឆ្នោតជ្រើសតំាង ជាប្រធានរដ្ឋសភា នីតិកាលី ៧នេះ។

លោកក៏បានលើកសរសើរពីការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំដល់វឌ្ឍនភាព និងវិបុលភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជា កាន់តែរីកចម្រើន នាពេលអនាគត។

ជាមួយគ្នានេះ លោកក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជាស្រ្តីដំបូងគេកាន់តំណែងជាប្រធានរដ្ឋសភា ក្នុងប្រវត្តិសាស្រ្តកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដឹកនាំកម្ពុជាឲ្យសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ រដ្ឋសភាកូរ៉េ ត្រៀមខ្លួនជាស្រេច នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូបានសម្តែងក្តីសប្បាយរីករាយ និងចូលរួមអបអរសាទរជាទីបំផុត ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា។
សូមជម្រាបថា គីម ជីន ព្យូ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន